ព័ត៌មានអន្ដរជាតិ
កំហុសឆ្គងមួយចំនួន មនុស្សតែងយល់ច្រឡំពីការចាក់វ៉ាក់សាំង
គ្រប់គ្នាប្រហែលជានៅយល់ច្រឡំចំពោះវ៉ាក់សាំងកូវីដសព្វថ្ងៃនេះ ហើយបង្កជាចម្ងល់ឬសំណួរមិនអស់ចិត្តនិងមិនហ៊ានទៅចាក់ ប្រសិនបើគ្មានភាពច្បាស់លាស់។
ខាងក្រោមនេះជាព័ត៌មានលម្អិតនិងចម្ងល់ពីវ៉ាក់សាំង ដែលគ្នាយើងគួរស្វែងយល់បន្ថែម៖
១ ចាក់វ៉ាក់សាំងកូវីដ១៩ ដូចយកជំងឺចូលមក
លោកស្រី Prathit Kulkarni, M.D ជំនួយការសាស្ត្រាចារ្យផ្នែកជំងឺឆ្លងនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Baylor នៅ Houston រដ្ឋតិចសាស់ពន្យល់ថា“ ” វាមិនអាចទៅរួច ដែលថាជំងឺកូវីដឆ្លងពីវ៉ាក់សាំង ” អាការនៃការចាក់វ៉ាក់សាំងអាចគ្រុនក្ដៅ ឈឺនិងអស់កម្លាំងគឺជារឿងធម្មតានៅក្នុងរយៈពេលពីរបីថ្ងៃដំបូង រោគសញ្ញាទាំងអស់នេះគឺជាសញ្ញាបង្ហាញថាប្រព័ន្ធភាពស៊ាំកំពុងធ្វើការ។ ការក្អកពិបាកដកដង្ហើមនិងបាត់បង់ក្លិនឬរសជាតិមិនមែនជាប្រតិកម្មវ៉ាក់សាំងទូទៅទេ តែវាអាចបង្ហាញពីការឆ្លងជំងឺកូវីដឬការឆ្លងផ្សេងទៀត។
២ វ៉ាក់សាំងធ្វើឲ្យគ្មានកូន

វេជ្ជបណ្ឌិត Kesh និយាយថា ភស្តុតាងគឺស្មើសូន្យដែលថាវ៉ាក់សាំងបណ្ដាលឲ្យគ្មានកូន។ ផ្ទុយទៅវិញវាមានសារៈសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះឬមានផែនការមានផ្ទៃពោះ ដើម្បីជួយឲ្យសុខភាពនិងសុវត្ថិភាពទាំងម្ដាយនិងកូន។
៣ វ៉ាក់សាំងមិនមានសុវត្ថិភាពនិងមិនបានធ្វើតេស្តល្អិតល្អន់
លោកស្រី Kulkarni មានប្រសាសន៍ថា ទោះបីវ៉ាក់សាំងកូវីដត្រូវបានអនុម័តបង្កើតនិងសាកល្បងលឿន តែការធ្វើតេស្តបានប្រើបច្ចេកវិទ្យា mRNA និងបានសិក្សាអស់រយៈពេលជាងមួយទសវត្សរ៍។ ទិន្នន័យទាំងអស់ដែលយើងទទួលបាន គឺឆ្លងកាត់ការសាកល្បងព្យាបាលធំៗដែលមានការចូលរួមពីអ្នកជំងឺរាប់ពាន់នាក់ មុនពេលមានការអនុញ្ញាតពីរដ្ឋបាលចំណីអាហារនិងឱសថ។
៤ មនុស្សដែលទទួលបានវ៉ាក់សាំងមិនបាច់ពាក់ម៉ាសនិងរក្សាគំលាតឡើយ

ទោះបីជាទទួលបានវ៉ាក់សាំង តែមនុស្សនៅតែអាចផ្ទុកនិងចម្លងវីរុសបានដដែល។ ដូច្នេះបន្ទាប់ពីអ្នកបានទទួលវ៉ាក់សាំងរួចហើយ យើងនៅតែត្រូវបន្តពាក់ម៉ាស់និងរក្សាចម្ងាយពីគ្នាជាការល្អ។
៥ អ្នកឆ្លងកូវីដរួចហើយមិនបាច់ចាក់វ៉ាក់សាំងទេ
បើនរណាម្នាក់ទទួលការព្យាបាលដោយផ្អែកទៅលើអង្គបដិប្រាណប្រភេទប្លាស្មាឬ monoclonal ពួកគេត្រូវរង់ចាំ ៩០ ថ្ងៃ ទើបអាចទទួលបានវ៉ាក់សាំង ។ បន្ទាប់ពីរយៈពេល ៩០ ថ្ងៃដែលអ្នកជំងឺជាសះស្បើយពីកូវីដ នឹងត្រូវចាក់វ៉ាក់សាំងដើម្បីការពារពីការលាប់ជំងឺឡើងវិញ។
៦ ចាក់វ៉ាក់សាំងតែមួយដងនឹងការពារកូវីដបានមួយជីវិត

រដ្ឋបាលចំណីអាហារនិងឱសថបាននិយាយថា យើងត្រូវការពេលវេលាយូរជាងនេះដើម្បីឈានទៅរកភាពស៊ាំរបស់ខ្លួន ដែលវីរុសត្រូវផ្លាស់ប្ដូរឬប្រហែលត្រូវចាក់វ៉ាក់សាំងម្ដងហើយម្ដងទៀតស្រដៀងនឹងការចាក់ថ្នាំបង្ការរោគប្រចាំឆ្នាំ។ ប៉ុន្តែដរាបណាអ្នកបានទទួលការចាក់វ៉ាក់សាំង ឱកាសនៃការឆ្លងមេរោគគឺទាប (តិចជាង ៥% ជាមួយវ៉ាក់សាំង mRNA) ។
៧ គួរតែរង់ចាំវ៉ាក់សាំងណាដែលល្អជាងគេទើបចាក់
មិនថាវាជា Pfizer, Moderna និង Johnson & Johnson ឬវ៉ាក់សាំងដែលត្រូវបានអនុម័តថ្មីឡើយ។ វ៉ាក់សាំងទាំងអស់នេះត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ដោយរដ្ឋបាលចំណីអាហារនិងឱសថ ពីព្រោះវ៉ាក់សាំងនីមួយៗសុទ្ធតែមានមុខងារពិសេសរៀងៗទាំងអស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖parents
ចុចអាន៖ក្រោយជាសះស្បើយ អ្នកជំងឺកូវីដ-១៩ ចាំបាច់ត្រូវអនុវត្តរឿង ៦ យ៉ាងនេះ
ចុចអាន៖ការសិក្សា ៖ អ្នកចាក់វ៉ាក់សាំងកូវីដ មិនមានផលប៉ះពាល់ចំពោះការមានកូនឡើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


