ព័ត៌មានអន្ដរជាតិ
ការសិក្សា ៖ អ្នកចាក់វ៉ាក់សាំងកូវីដ មិនមានផលប៉ះពាល់ចំពោះការមានកូនឡើយ
ការចាក់វ៉ាក់សាំងគឺជាជំហានឆ្ពោះទៅមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ប៉ុន្តែវាបង្កការលំបាកសម្រាប់ក្រុមមនុស្សមួយចំនួន។ ស្ត្រីខ្លះដែលមានអាយុអាចបង្កើតកូន មានក្ដីបារម្ភថាវ៉ាក់សាំងអាចប៉ះពាល់ដល់ការមានកូនរបស់ពួកគេ បន្ទាប់ពីមានព័ត៌មានមិនត្រឹមត្រូវមួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គម។
កាលពីខែវិច្ឆិការឿងរ៉ាវតាមអ៊ិនធរណេតមួយបានអះអាងថា បុរសម្នាក់ឈ្មោះ Michael Yeadon ធ្វើការឲ្យ Pfizer ចន្លោះឆ្នាំ ២០០៦ និង ២០១១ ប៉ុន្តែមិនមែននៅក្នុងការអភិវឌ្ឍវ៉ាក់សាំងទេ បានហៅវ៉ាក់សាំង Pfizer ថាជា “ការក្រៀវស្ត្រី“ ។
លោកស្រី Alice Lu-Culligan ជានិស្សិត MD-PhD នៃសាលាវេជ្ជសាស្ត្រ Yale គឺជាផ្នែកមួយនៃក្រុមស្រាវជ្រាវដែលបានវិភាគអង្គបដិប្រាណក្នុងគំរូឈាមពីស្ត្រីដែលមានជំងឺកូវីដបានបញ្ជាក់ថា “ ទ្រឹស្ដីទូទៅដែលថាមូលហេតុនៃការចាក់វ៉ាក់សាំងនឹងរំខានដល់ការមានកូន គឺថាអង្គបដិប្រាណចំពោះវីរុសនឹងវាយប្រហារសុក ជាពិសេសគឺប្រូតេអ៊ីននៅក្នុងសុក។ យើងបានស្វែងរកប្រតិកម្មនេះហើយ គ្មានភស្តុតាងឬរបាយការណ៍ណាបង្ហាញថា អ្នកចាក់វ៉ាក់សាំងហើយមិនមានកូននោះទេ” ។

លោកស្រីបន្ថែមថា“ ពួកគេរាប់បញ្ចូលទាំងស្ត្រីដែលបានចាក់វ៉ាក់សាំងមានផ្ទៃពោះ នៅពេលចូលរួមក្នុងការសាកល្បងការព្យាបាល។ ប៉ុន្តែវាមិនទំនងដែលថា វ៉ាក់សាំងតំណាងឲ្យផ្នែកតូចនៃវីរុស ធ្វើឲ្យប៉ះពាល់ឬចុះខ្សោយដល់ការមានកូននោះទេ។ ផ្ទុយទៅវិញលោកស្រីព្រមានថា ការព្រួយបារម្ភដ៏ធំបំផុតនោះគឺ ស្ត្រីកំពុងរងគ្រោះដោយការភ័យខ្លាច ការថប់បារម្ភនិងស្ត្រេសដែលមិនមានជំនឿលើការចាក់វ៉ាក់សាំងទៅវិញ។

លោកស្រីបន្ថែមចុងក្រោយថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ស្ត្រីដែលកំពុងព្យាយាមមានផ្ទៃពោះឬអាចមានផ្ទៃពោះនាពេលអនាគត គួរតែចាក់វ៉ាក់សាំងមុនពេលមានផ្ទៃពោះ ប្រសិនបើអាចធ្វើទៅបាន ដើម្បីសុខភាពនិងសុវត្ថិភាពដែលកំពុងលូតលាស់” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖verywellfamily
ចុចអាន៖ស្ត្រីកំពុងពពោះ បើកើតកូវីដ១៩ អាចចម្លងទៅកូនដែរអត់?
ចុចអាន៖វ៉ាក់សាំងសំខាន់ តើផលអាក្រក់អ្វីខ្លះនៅពីក្រោយ ដឹងអត់?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


