ព័ត៌មានជាតិ
ក្រសួងសុខាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញ កំណត់ទីតាំងសណ្ឋាគារសុខាភ្នំពេញ សម្រាប់ធ្វើចត្តាឡីស័កដល់អ្នកពាក់ព័ន្ធរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី
ភ្នំពេញ ៖ ក្រសួងសុខាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ទីតាំងសម្រាប់ទទួលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចំពោះអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលប្រមាណ៩០០នាក់ ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ការកំណត់ទីតាំងធ្វើចត្តាឡីស័កនេះ តាមអនុសាសន៍ណែនាំ និងបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកពាក់ព័ន្ធជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសប្រមាណ៩០០នាក់ ក្នុងនោះអ្នកគ្មានលទ្ធភាពដើម្បីធ្វើចត្តាឡីស័កខ្លួនឯង នឹងត្រូវធ្វើចត្តាឡីស័ក នៅឯសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដែលមានអស័យដ្ឋាន ផ្លូវកែងចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា តទៅ៕
កែសម្រួលដោយ ៖ នាគព័ន្ធ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS



