Connect with us

ព័ត៌មានជាតិ

កម្ពុជាគាំទ្រការបោះផ្សាយឧបករណ៍ហិរញ្ញវត្ថុបៃតងដើម្បីជួយផ្លាស់ប្តូរធុរកិច្ចឆ្ពោះទៅរកកាបូនទាប

បានផុស

នៅ

លោក ស៊ូ សុជាតិ ​អគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា​ (SERC) បានថ្លែងថា​ កម្ពុជាគាំទ្រចំពោះបណ្តាប្រទេសនានានៅក្នុងតំបន់ក្នុងការបោះជំហ៊ាននៃការបោះផ្សាយឧបករណ៍ហិរញ្ញវត្ថុបៃតងសំដៅចូលរួមចំណែកដល់ការផ្លាស់ប្តូរធុរកិច្ចឆ្ពោះទៅកាន់អធ្យាក្រឹតកាបូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក ស៊ូ សុជាតិធ្វើលើងក្នុងឪកាសដែលលោកបានចូលរួមធ្វើជាវាគ្មិន កាលពីថ្ងៃសុក្រ ​ទី២៥ ខែមេសា ដែល SERC បានសហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ (ESCAP), ក្រសួងសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃប្រទេសម៉ុងហ្គោលី, សមាគមហិរញ្ញវត្ថុនិរន្តរភាពម៉ុងហ្គោលី និងទីភ្នាក់ងារជាតិនវានុវត្តន៍ នៃប្រទេសថៃ រៀបចំសិក្ខាសាលាថ្នាក់តំបន់ ស្ដីពី ”យុទ្ធសាស្ត្រសម្រាប់ការពង្រឹងគម្រោងបៃតងរយៈពេលវែងនៅក្នុងទីផ្សារដែលកំពុងងើបឡើង” និងកិច្ចប្រជុំតុមូលវិនិយោគិន ស្ដីពី “ការវិនិយោគក្នុងគម្រោងនិរន្តរភាពរយៈពេលវែងនៅក្នុងទីផ្សារដែលកំពុងងើបឡើង” នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមក្របខណ្ឌគម្រោងវិនិយោគអាកាសធាតុ របស់ ESCAP។

លោកបានមានប្រសាសន៍ថា៖ ​ហិរញ្ញវត្ថុនិរន្តរភាព គឺជាយុទ្ធសាស្ត្រអាទិភាពមួយ ក្នុងដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅរកកំណើនរយៈពេលវែង បរិយាបន្ន និងការទទួលខុសត្រូវចំពោះបរិស្ថាន។

លោកថា៖«ពួកយើងបាន និងកំពុងអភិវឌ្ឍក្របខណ្ឌបទប្បញ្ញត្តិដើម្បីគាំទ្រដល់ការបោះផ្សាយឧបករណ៍ហិរញ្ញវត្ថុបៃតង សង្គម ចីរភាព និងផ្សារភ្ជាប់ចីរភាព ក៍ដូចជាឧបករណ៍ហិរញ្ញវត្ថុអន្តរកាល ដែលជាឧបករណ៍សំខាន់ ក្នុងការជួយផ្លាស់ប្តូរធុរកិច្ចឆ្ពោះទៅរកកាបូនទាប។ ក្របខណ្ឌទាំងនេះ នឹងស្របតាមស្តង់ដាអន្តរជាតិ និងតំបន់ ដើម្បីបង្កើនភាពជឿជាក់ និងការទទួលស្គាល់ឆ្លងដែន។ ក្នុងនាមជានិយ័តករ ខ្ញុំជឿជាក់ថា ដើម្បីកសាងទំនុកចិត្តវិនិយោគិននៅក្នុងទីផ្សារដែលកំពុងងើបឡើង ចាំបាច់ណាស់ត្រូវចាប់ផ្តើមឡើងជាមួយតម្លាភាព មានភាពជាដៃគូដ៏រឹងមាំ និងការណ៍ដែលមានគម្រោងនិរន្តរភាពដែលបានត្រៀមខ្លួនរួចរាល់សម្រាប់ហិរញ្ញប្បទាននិរន្តរភាព»។

បើយោងតាម SERC សិក្ខាសាលាថ្នាក់តំបន់ និងកិច្ចប្រជុំតុមូលនេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័ន ភាគីពាក់ព័ន្ធ និងវិនិយោគិននៃប្រទេសកម្ពុជា ថៃ និងម៉ុងហ្គោលី។ សិក្ខាសាលាថ្នាក់តំបន់នេះ មានគោលបំណងពង្រឹងការអភិវឌ្ឍគម្រោងបៃតងរយៈពេលវែងនៅក្នុងទីផ្សារដែលកំពុងងើបឡើងដោយដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងការកៀរគរហិរញ្ញវត្ថុនិរន្តរភាព និងបៃតង ខណៈ-ពេលដែលរដ្ឋាភិបាលនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានផ្តោតយ៉ាងសំខាន់ក្នុងការបង្កើតគោលនយោបាយ និងក្របខណ្ឌសម្រាប់ហិរញ្ញវត្ថុនិរន្តរភាព និងរំហូរនៃការវិនិយោគដែលនៅមានភាពរាំងស្ទះដោយកង្វះខាតគម្រោងបៃតងដែលអាចវិនិយោគ និងអាចធានាបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ចូលកាន់តំណែងបាន១០០ថ្ងៃ ត្រាំ ធ្វើរឿង​៦យ៉ាង ផ្អើលពិភពលោក

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ ទិវាពលកម្មអន្តរជាតិ ឆ្លុះ​បញ្ចាំង​នូវ​វប្បធម៌អនុលោម​ភាព​តាម​ច្បាប់ សុខដុមនីយកម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាល​ខេត្ត​បន្ទាយ​មានជ័​យ ៖ ថ្នាក់​ដឹក​នាំ​ត្រូវ​ថែទាំ​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ប្រកប​ដោយ​គុណភាព

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរសាធារណការ​ខេត្ត​ព្រះវិហារ​បាននឹង​កំពុងជួសជុលផ្លូវខេត្តលេខ២៦២៧ ជាង១០គីឡូម៉ែត្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជីវករខ្មែរសម្រុកយកផ្សិតប៉ក់ទៅលក់នៅព្រំដែនអានសេះ ត្រូវ​អាជ្ញាធរ​ថៃ​​ហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម