ព័ត៌មានជាតិ
Angkor Milk រកចំណូលបាន៨០លានដុល្លារពីផលិតផលទឹកដោះគោនៅកម្ពុជា
ក្រុមហ៊ុនផលិតទឹកដោះគោ Angkor Milk ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សវៀតណាម Vinamilk និងជារោងចក្រផលិតទឹកដោះគោដំបូងគេនៅកម្ពុជា បានរកប្រាក់ចំណូលបាន ៨០លានដុល្លារ កាលពីឆ្នាំ២០២៤ កន្លងទៅនិង បានពង្រីកចំណែកទីផ្សាររហូតដល់៣០%។

យោងតាមការិយាល័យពាណិជ្ជកម្មរបស់វៀតណាម ដែលត្រូវបានដកស្រង់ដោយសារព័ត៌មានវៀតណាមចុះផ្សាយកាលពីថ្ងៃទី២៨ ខែមេសា ក្រុមហ៊ុនទឹកដោះគោ Angkor Milk ដែលបានទទួលអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការនៅកម្ពុជាក្នុងខែតុលា ឆ្នាំ ២០១៣ ជាមួយនឹងទុនវិនិយោគជាង ២៣ លានដុល្លារអាមេរិក នៅលើផ្ទៃដីប្រមាណ ៣ ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញដែលជាការសហការគ្នារវាងអ្នកវិនិយោគកម្ពុជា-វៀតណាមរវាងក្រុមហ៊ុនក្នុងស្រុក BPC Trading Co,.Ltd កាន់កាប់ហ៊ុន៤៩ ភាគរយ និងក្រុមហ៊ុន Vitnamilke របស់ប្រទេសវៀតណាមមាន ៥១ ភាគរយ។ នៅខែឧសភា ឆ្នាំ ២០១៤ រោងចក្រនេះបានចាប់ផ្តើមសាងសង់ និងសម្ពោធនៅឆ្នាំ ២០១៦។ ប៉ុន្តែផលិតផលទឹកដោះគោត្រូវបានដាក់លក់តាំងពីឆ្នាំ២០១៥មកម្ល៉េះ។
ចាប់តាំងពីពេលនោះមក ផលិតផលទឹកដោះគោរបស់ក្រុមហ៊ុនទឹកដោះគោ Angkor Milk មានវត្តមានស្ទើរតែគ្រប់ខេត្ត-ក្រុងនៃប្រទេសកម្ពុជា ដែលធ្វើឱ្យចំណែកទីផ្សារកើនទៅដល់ជាង ៣០% នៃចំណែកទីផ្សារទឹកដោះគោសរុបរបស់កម្ពុជាកាលពីឆ្នាំ២០២៤ ដោយកើនពីត្រឹមតែ ៦% ក្នុងឆ្នាំ ២០១៥។

លោក Nguyen Huu Dinh នាយកក្រុមហ៊ុន Angkor Milk មានប្រសាសន៍ថា គោលនយោបាយរបស់ក្រុមហ៊ុនគឺគោរពយ៉ាងម៉ឺងម៉ាត់ទៅតាមការតំរង់ទិសការអភិវឌ្ឍន៍ និងដំណើរការផលិតកម្ម ដើម្បីធានាគុណភាពផលិតផលរបស់ក្រុមហ៊ុនមេ Vinamilk របស់ខ្លួន ។
លោកថា៖«គោលដៅរបស់ក្រុមហ៊ុនគឺអភិវឌ្ឍផលិតផលដែលមានគុណភាពខ្ពស់ដើម្បីបម្រើអតិថិជនកម្ពុជា។ ក្រុមហ៊ុនមានទិសដៅពង្រីកការវិនិយោគលើរោងចក្រ ឃ្លាំង បច្ចេកវិទ្យា និងកសិដ្ឋានបន្ថែមទៀតនាពេលខាងមុខផងដែរ»។
បច្ចុប្បន្ននេះ ផ្ទៃដីសរុបរបស់ក្រុមហ៊ុន រួមទាំងរោងចក្រ និងឃ្លាំង បានពង្រីកដល់ ៦ហិកតា ជាមួយនឹងការវិនិយោគពង្រីកសរុបជិត ៥២ លានដុល្លារ។ ប្រាក់ចំណូលសម្រេចបានជាង ៨០លានដុល្លារនៅឆ្នាំ ២៣០២៤ បង្កើតការងារដល់កម្មករជាង ៦០០ នាក់ ដែលក្នុងនោះកម្មករជាជនជាតិវៀតណាមមានតែ១១ នាក់ប៉ុណ្ណោះ។ ជារៀងរាល់ឆ្នាំក្រុមហ៊ុន Angkor Milk បង់ពន្ធក្នុងស្រុកប្រមាណ ១៣ លានដុល្លារ ។

ក្រុមហ៊ុន Vinamilk បានចំណាយទុនជិត១១លានដុល្លារទិញយកភាគហ៊ុនពីក្រុមហ៊ុន BPC Trading Co,.Ltd ក្នុងឆ្នាំង២០១៧។ បច្ចុប្បន្នក្រុមហ៊ុន Angkor Milk ផលិតនូវផលិតផលមួយចំនួនដូចជា ទឹកដោះគោស្រស់ ទឹកដោះគោខាប់ ទឹកដោះគោ UHT ទឹកដោះគោជូរ និង ទឹកផ្លែឈើ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


