Connect with us

សន្តិសុខសង្គម

ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន

បានផុស

នៅ

នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ ភាគីថៃបានបិទច្រកអានសេះ ដោយឯកតោភាគីពីសំណាក់ទាហានព្រំដែនថៃ ដោយមិនបានជូនដំណឹងមកកម្ពុជាមុន ផ្ទុយពីកិច្ចប្រជុំកន្លងទៅ។ តែការបិទរបស់ភាគីថៃ ធ្វើឲ្យក្រុមអាជីវករខ្មែរដែលតែងតែដឹកផលអនុផលព្រៃឈើចូលទៅលក់នៅប្រទេសថៃត្រូវបានកកស្ទះ និងស្នើឲ្យថ្នាក់ដឹកនាំកម្ពុជា បិទទំនិញថៃ ដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីអាជ្ញាធរខេត្តព្រះវិហារ បានឲ្យដឹងនៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះថា ច្រកព្រំដែនអានសេះ ត្រូវបានកំណត់ជាច្រកតំបន់ ហើយអនុញ្ញាតឲ្យផ្លាស់ប្ដូរទំនិញឆ្លងកាត់ទៅមក ក្នុង១សប្តាហ៍២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃអង្គារ៍ និងថ្ងៃព្រហស្បតិ៍។ ប៉ុន្តែរយៈពេលចុងក្រោយនេះ ភាគីទាហានព្រំដែនថៃបានបិទដោយឯកតោភាគី គឺមិនបានជូនដំណឹងដល់ភាគីកម្ពុជានោះឡើយ ដែលវាផ្ទុយពីកិច្ចប្រជុំរវាងភាគីទាំង២កាលពីពេលកន្លងទៅ ថារាល់ការបិទច្រកនេះ គឺទាល់តែជូនដំណឹងមុន។

មន្ត្រីដដែលបន្ថែមថា ការបិទលើកនេះ គឺភាគីថៃជាអ្នកបិទមុន ហើយបើចង់បើកវិញទាល់តែប្រជុំរួមគ្នាដើម្បីសម្រេចឡើងវិញ ទើបឲ្យមានការបើកច្រកនេះស្របច្បាប់ឡើងវិញ។ បើមិនដូច្នោះទេ គឺត្រូវបិទរហូតតែម្ដង។ ប្រភពបញ្ជាក់ទៀតថា នៅថ្ងៃស្អែកនឹងមានកិច្ចប្រជុំរកដំណោះស្រាយដោយសន្តិវិធី រវាងភាគីថៃ និងភាគីកម្ពុជា ដែលមានសមាសភាពចូលរួមពីយោធាទាំងសងខាង និងរដ្ឋបាលខេត្តទាំងពីរផងដែរ។

សូមជម្រាបថា ការដែលភាគីថៃមិនឲ្យអាជីវករនាំចូលផ្សិតប៉ក់ដែលជាផលអនុផលព្រៃឈើ ចូលទៅប្រទេសថៃ គឺដោយសារអ្នកជំនាញថៃ ថាផ្សិតប៉ក់ គ្មានអនាម័យ។ ប៉ុន្តែរាប់សិបឆ្នាំមកហើយមិនដែលឃើញភាគីថៃ និយាយយ៉ាងដូច្នេះទេ គឹជាឲ្យតែដល់រដូវផ្សិតប៉ក់មកដល់ គឺប្រមូលទិញពីអាជីវករខ្មែរដោយមិនស្ទាក់ស្ទើរនោះឡើយ។

ច្រកអានសេះស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយអនុញ្ញាតឲ្យផ្លាស់ប្ដូរទំនិញឆ្លងកាត់ទៅមក ក្នុង១សប្តាហ៍២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃអង្គារ៍ និងថ្ងៃព្រហស្បតិ៍៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

ឆ្នាំនេះតម្លៃផ្លែទុរេន ក្នុងខេត្តបាត់ដំបង ទម្ងន់ ចាប់​ពី​ ៣ គីឡូក្រោមឡើងទៅ ត្រូវ​ទីផ្សារ​នាំ​ចេញ

ជីវិតកម្សាន្ដ៩ នាទីutes មុន

បវរកញ្ញា Rachel Gupta ប្រកាសលាលែងតំណែង MGI ឯស្ថាប័នសុំយកមកុដវិញឆាប់ៗ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ស្លាប់៤ ក្នុងហេតុការណ៍ភ្លើងឆេះបារនៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ១៥ នាទីutes មុន

ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ជំរុញមន្ត្រីមូលដ្ឋាន​ឃុំដំរីផុង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ​​ឲ្យ​ទាន់ពេលវេលា

ព័ត៌មានជាតិ២២ នាទីutes មុន

មន្ទីរទេសចរណ៍ខេត្តក្រចេះ រៀបចំ​កម្មវិធី​ ១ យប់ ២ថ្ងៃ នាំ​ទេសចរ​​ដើរកម្សាន្ត​គោលដៅ​ទេសចរណ៍​ល្បីៗរដូវកាល​បៃតង

Sokha Hotels

ព័ត៌មានពេញនិយម