Connect with us

កីឡា

វិសាខា ឬ ភ្នំពេញ​ក្រោន ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​សម្តេចតេជោយប់​នេះ?

បានផុស

នៅ

ភ្នំពេញ​ក្រោន ត្រូវ​តទល់​នឹង​ម្ចាស់​ផ្ទះ វិសាខា វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​​៧ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​កីឡដ្ឋាន​ព្រីនស៍ សម្រាប់​ការ​ប្រកួត​ ជើង​ទី​២ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ជើង​ទី១​នៅកីឡដ្ឋាន​ ស្មាតអអេសអិន ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន​បាន​បើក​ការ​នាំ​មុខ ២-១ ទៅ​ហើយ ប៉ុន្តែ​ចុង​វគ្គ​ទី​២ វិសាខា បាន​តាម​ស្មើ​​ដើម្បី​បញ្ចប់​ការ​ប្រកួត​ដោយ​លទ្ធផល ២-២ កាលកាល​ពី​ថ្ងៃ​ទី៣០​ ខែ​មេសា​ ឆ្នាំ​២០២៥​។

វិសាខា ជា​ក្រុម​​ដ៏​មួយ​​ក្នុង​ពាន​រង្វាន់​​សម្តេច​តេជោ ហ៊ុន សែន ដោយ​ពួក​គេ​ធ្លាប់​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​៣លើក ហើយ​ឈ្នះ​ជើង​ឯក​ទាំង​៣​លើក​តែ​ម្តង​គឺ​ឆ្នាំ​២០២០, ២០២១ និង​២០២២។ យ៉ាង​ណា កាល​ពី​រដូវ​កាល​មុន​ ពួក​គេ​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៣។ ប្រសិន​បើ​​យប់​នេះ​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ គឺ​ជា​លើក​ទី​៤។

ចំណែក​ភ្នំពេញ​ក្រោន ធ្លាប់​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ក្នុង​ពាន​រង្វាន់​នេះ​៤​លើក ប៉ុន្តែ​បាន​ឈ្នះ​ជើង​ឯក​២​លើក (២០០៨, ២០០៩) និង​ជើង​ឯក​រង​២​លើក (២០១០, ២០២៣-២៤)។ ប្រសិន​បើ​យប់​នេះ ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រគឺ​ជា​លើក​ទី​៥។

កុំ​ភ្លេច​តាមដាន​ជំនួប​ដ៏​តានតឹង​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​រវាង​ វិសាខា​ ប៉ះ​ ភ្នំពេញក្រោន​ នៅ​​យប់​នេះ​​​ផ្សាយ​ផ្ទាល់​លើ​ BTV NEWS​៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប៉ាគីស្ថាន បាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

សន្តិសុខសង្គម២០ ម៉ោង មុន

បុរសម្នាក់ដាច់ខ្យល់ស្លាប់នៅក្នុងព្រៃពេលដើរឆ្លុះកង្កែប សង្ស័យជំងឺគាំងបេះដូង

សន្តិសុខសង្គម២២ ម៉ោង មុន

សត្តឃាតដ្ឋានជ្រូក ក្នុងភូមិតាឡី ហាក់ចង់លាក់បាំងព័ត៌មានរឿងកម្មករឆក់ខ្សែភ្លើងស្លាប់នៅទីតាំងខ្លួន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភ្ញៀវ​ទេសចរ​រុស្ស៊ី​៧នាក់ពុលផ្លែឈើ​ព្រៃនៅខេត្ត Surat Thani ប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម