ព័ត៌មានជាតិ
ត្រូវពាក់ម៉ាស រក្សាគម្លាត អាជ្ញាធរចាប់ផ្តើមអនុវត្តការផាកពិន័យអ្នកល្មើស
ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ នេះ បានចេញសេចក្តីណែនាំមួយ ឲ្យអភិបាលរាជធានីខេត្ត ត្រូវផ្តល់ការគាំទ្រ និងគោលការណ៍ណែនាំដល់គណៈបញ្ជារដ្ឋបាល ក្រុង ស្រុកខណ្ឌ ត្រូវចូលរួមសហការជាមួយមន្ត្រីសុខាភិបាល ក្នុងការអនុវត្តការផាកពិន័យអន្តរការលើបុគ្គល ឬនិតិបុគ្គលដែលប្រព្រឹត្តិល្មើសនឹងវិធានការសុខាភិបាល ទប់ស្កាត់ជំងឺកូវីដ១៩។

ក្រសួងសុខាភិបាលកម្ពុជាកាលពីថ្ងៃទី ២៣ ខែមីនា បានចេញប្រកាសពីទីកន្លែងមួយចំនួន ដែលត្រូវគោរពកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ក្នុងសហគមន៍ បើមិនដូច្នោះទេនឹងត្រូវទទួលរងពិន័យតាមច្បាប់។
តាមប្រកាសរបស់ក្រសួងសុខាភិបាល អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលជាមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូនសម្រាប់បម្រើឱ្យសាធារណជន អ្នកដំណើរតាមមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូនសម្រាប់បម្រើឱ្យសាធារណជន ត្រូវបានកំណត់ឱ្យពាក់ម៉ាសជាចាំបាច់។

ចំណែកកាតព្វកិច្ចពាក់ម៉ាស ដែលត្រូវបានលើកលែង ពោលគឺមិនមានការផាកពិន័យ ក្នុងអំឡុងពេលធ្វើដំណើរតាមមធ្យោបាយឯកជនបិទជិតតែម្នាក់ឯង ឬជាមួយបុគ្គល ដែលរស់នៅក្នុងលំនៅឋានជាមួយគ្នា។
បន្ថែមលើនេះបុគ្គលផ្សេងទៀតដែលកំពុងស្ថិតនៅតាមទីសារធារណៈជួបជុំមនុស្សចាប់ពី ២ នាក់ឡើងទៅ ហើយមិនពាក់ម៉ាស់ ក៏ត្រូវរងការពិន័យដែរ។
ការរងពិន័យ និងទទួលទណ្ឌកម្មដូចមានចែងក្នុងអនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ មាត្រា១៩ នៃអនុក្រឹត្យ បានចែងថា អ្នកមិនពាក់ម៉ាស់ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២០ម៉ឺនរៀល ទៅ ១លានរៀល៕


អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


