ព័ត៌មានអន្ដរជាតិ
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
ការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស S-400 “Sudarshan Chakra” បានដើរតួយ៉ាងសំខាន់ក្នុងទប់ស្កាត់ការវាយប្រហារដោយដ្រូន និងមីស៊ីលដែលបាញ់ដោយប្រទេសប៉ាគីស្ថាន ក្នុងសប្តាហ៍នេះ បន្ទាប់ពីជម្លោះបានផ្ទុះឡើងជុំវិញអំពើភេរវកម្មទីក្រុង Pahalgam នៅតំបន់កាស្មៀរ កាលពីថ្ងៃទី២២ខែមេសា ដែលបានសម្លាប់មនុស្ស ២៦នាក់។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ខែលការពាររយៈចម្ងាយឆ្ងាយនិងទំនើបនេះ ត្រូវបានឥណ្ឌាទិញពីប្រទេសរុស្ស៊ីចំនួន៥គ្រឿងក្នុងតម្លៃប្រមាណជា ៥,៤៣ពាន់លានដុល្លារកាលពីឆ្នាំ២០១៨ បើទោះបីជាមានការគំរាមដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ក្រោមច្បាប់ CAATSA (Countering America’s Adversaries Through Sanctions Act) ដើម្បីរារាំងបណ្ដាប្រទេសនានាមិនឲ្យទិញសព្វាវុធយោធាពីទីក្រុងមូស្គូក៏ដោយ។

កងកម្លាំងអាកាសឥណ្ឌា (IAF) បានអះអាងថា ខ្លួនប្រើប្រាស់ខែលការពារដែនអាកាស S-400 ដោយជោគជ័យ ដើម្បីស្ទាក់ចាប់ និងបង្ក្រាបការវាយប្រហារជាបន្តបន្ទាប់នៃដ្រូន និងមីស៊ីលដែលបាញ់ដោយប៉ាគីស្ថាននៅយប់ថ្ងៃទី៧-៨ខែឧសភា។ ការវាយប្រហារបានកំណត់គោលដៅលើទីតាំងយោធានៃតំបន់ភាគខាងជើង និងភាគខាងលិចប្រទេសឥណ្ឌា ដូចជា Jammu, Punjab, Rajasthan និងកាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។
នេះជាការដាក់ពង្រាយប្រព័ន្ធ S-400 ប្រយុទ្ធលើកដំបូងដោយឥណ្ឌា ចាប់តាំងពីការដឹកជញ្ជូនមកដល់ដោយភាគីរុស្ស៊ីនៅឆ្នាំ២០២១។
ប្រព័ន្ធ S-400 មានភាពល្បីល្បាញដោយសារសមត្ថភាពរបស់វា ក្នុងការកំណត់គោលដៅលើអាកាសជាច្រើន រួមទាំងយន្តហោះ មីស៊ីលបាលិស្ទិក និងយន្តហោះគ្មានមនុស្សបើក (UAVs) នៅរយៈចម្ងាយរហូតដល់ ៤០០គីឡូម៉ែត្រ និងរយៈកម្ពស់រហូតដល់ ៣០គីឡូម៉ែត្រ។ រ៉ាដារបស់វាអាចតាមដានគោលដៅបានចម្ងាយ ៦០០គីឡូម៉ែត្រ ដោយផ្តល់នូវខែលដ៏អស្ចារ្យប្រឆាំងនឹងការគំរាមកំហែងតាមអាកាស៕

ដោយ៖ ឈាង
ចុចអាន៖ មានការវាយប្រហារលើមូលដ្ឋានទ័ពឥណ្ឌា ៣កន្លែង តែប៉ាគីស្ថាន បដិសេធថា ខ្លួនមិនដឹងអីទេ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


