ព័ត៌មានអន្ដរជាតិ
មានការវាយប្រហារលើមូលដ្ឋានទ័ពឥណ្ឌា ៣កន្លែង តែប៉ាគីស្ថាន បដិសេធថា ខ្លួនមិនដឹងអីទេ
ប្រទេសឥណ្ឌា បញ្ជាក់ថា មូលដ្ឋានទ័ពរបស់ខ្លួន៣កន្លែង ត្រូវរងការវាយប្រហារដោយមីស៊ីលនិងដ្រូន កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែឧសភាឆ្នាំ២០២៥ ខណៈទីក្រុងញូវដែលី ចោទថា វាជាស្នាដៃរបស់ទីក្រុងអ៊ីស្លាម៉ាបាដ ដ្បិតប៉ាគីស្ថាន ចេញមុខបដិសេធហើយថា ខ្លួនមិនដឹងរឿងអ្វីឡើយ។

តាមការចុះផ្សាយរបស់ BBC, ការវាយប្រហារនោះគឺកំណត់គោលដៅលើមូលដ្ឋានចំនួន២ក្នុងតំបន់ Jammu និង Udhampur ដែលស្ថិតនៅតំបន់កាស្មៀរ និងមូលដ្ឋានមួយកន្លែងទៀតនៅតំបន់ Pathankot ក្នុងរដ្ឋ Punjab។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Asif ច្រានចោលការចោទប្រកាន់របស់ឥណ្ឌានិងបដិសេធថា ខ្លួនមិនមែនជាអ្នកវាយប្រហារទេ។

ស្ថានការណ៍ចុងក្រោយនេះ កើតឡើងចំពេលភាពតានតឹងរវាងប្រទេសជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរ បានឡើងដល់កម្រិតខ្ពស់បំផុត ក្រោយពេលឥណ្ឌា ចាប់ផ្តើមប្រតិបត្តិការ Sindoor វាយប្រហារប៉ាគីស្ថាន ឆ្លើយតបទៅអំពើភេរវកម្មនៅតំបន់កាស្មៀរ ដែលផ្តាច់ជីវិតទេសចរ២៦នាក់។
ឥណ្ឌាអះអាងថា ប្រតិបត្តិការនេះកំណត់គោលដៅលើជំរំភេរវករ៩កន្លែង ដោយត្រឹមមួយថ្ងៃពុធបានបណ្តាលឲ្យជនស៊ីវិល៣១នាក់ស្លាប់ នៅក្នុងទឹកដីកាស្មៀរខាងប៉ាគីស្ថាន ហើយក្នុងនោះក៏រួមមានទាំងកុមារផងដែរ។ ក្រោយមក ប៉ាគីស្ថាន ក៏គំរាមសងសឹកវិញ ដោយថានឹងវាយប្រហារទីតាំងឬពេលណាក៏បាន ស្រេចតែខ្លួនចង់។

ចាប់តាំងពីពេលនោះមក ភាពតានតឹងរវាងប្រទេសអាស៊ីខាងត្បូងទាំងពីរ ចេះតែឡើងកម្តៅក្តៅទៅៗ ដោយមានការគំរាមបាញ់សងសឹកគ្នាទៅវិញទៅមក ឈានដល់ការព្រមានផ្ទុះសង្គ្រាមនុយក្លេអ៊ែរទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ បណ្តាមេដឹកនាំនៅលើពិភពលោក បានចេញការអំពាវនាវព្រោងព្រាតឲ្យប្រជាជាតិទាំងពីររក្សាភាពអត់ធ្មត់ខ្លាំងបំផុតនិងធ្វើការដើម្បីបន្ថយភាពតានតឹង ខណៈភ័យថា សង្គ្រាមអាចរីកធំបើភាគីណាមួយ សាងកំហុសតែបន្តិច៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឥណ្ឌា អះអាងថា ខ្លួនសម្លាប់ភេរវករហោចណាស់ ១០០នាក់ ក្នុងប្រតិបត្តិការ Sindoor
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


