ព័ត៌មានអន្ដរជាតិ
ឥណ្ឌា-ប៉ាគីស្ថាន ចោទដាក់គ្នារឿងធ្វេសប្រហែសនិងគ្រប់គ្រងអាវុធនុយក្លេអ៊ែរ មិនបានល្អ
ដ្បិតស្ថានការណ៍ឥណ្ឌា-ប៉ាគីស្ថានបានចុះត្រជាក់មួយរយៈពេលខ្លីក្រោយមានបទឈប់បាញ់ក៏ពិតមែន ប៉ុន្តែពេលនេះកម្តៅហាក់កើនឡើងជាថ្មី ក្រោយពេលអ្នកជិតខាងទាំងពីចោទដាក់គ្នាថា ធ្វេសប្រហែសនិងគ្រប់គ្រងអាវុធនុយក្លេអ៊ែរមិនបានល្អ។

តាមការចុះផ្សាយរបស់ CNA នៅថ្ងៃសុក្រទី១៦ខែឧសភាឆ្នាំ២០២៥, រដ្ឋមន្ត្រីការពារជាតិឥណ្ឌា Rajnath Singh លើកឡើងថា ឃ្លាំងអាវុធនុយក្លេអ៊ែរប៉ាគីស្ថាន គួរតែត្រូវដាក់នៅក្រោមការសង្កេតរបស់ទីភ្នាក់ងារថាមពលអាតូមិករបស់អង្គការសហប្រជាជាតិ (IAEA)។
ថ្លែងប្រាប់កងទ័ពនៅឯមូលដ្ឋានក្នុងតំបន់កាស្មៀរខាងឥណ្ឌា លោក Singh និយាយថា «ខ្ញុំចង់លើកសំណួរនេះសួរពិភពលោកថា តើអាវុធនុយក្លេអ៊ែរមានសុវត្ថិភាពទេពេលស្ថិតនៅក្នុងដៃប្រទេសទុច្ចរិតនិងគ្មានការទទួលខុសត្រូវ? ខ្ញុំជឿថា អាវុធបរមាណូរបស់ប៉ាគីស្ថាន គួរតែត្រូវដាក់ក្រោមការឃ្លាំមើលរបស់ IAEA»។

ទោះបីជាយ៉ាងណាក៏ដោយ មិនទុកយូរឡើយ រដ្ឋមមន្ត្រីការបរទេសប៉ាគីស្ថាន Minister Ishaq បានវាយបកថា «IAEA គួរតែបើកការស៊ើបអង្កេតលើការលួចនិងជួញដូរសម្ភារៈនុយក្លេអ៊ែរនិងវិទ្យុសកម្មខុសច្បាប់ម្តងហើយម្តងទៀត នៅក្នុងប្រទេសឥណ្ឌាឯណោះវិញទៅ។ ឧប្បត្តិហេតុទាំងនេះហើយ ដែលតម្រូវឲ្យសហគមន៍អន្តរជាតិ គួរបើកការស៊ើបអង្កេតទីផ្សារញញឹកនៅក្នុងប្រទេសឥណ្ឌា។

សូមជម្រាបជាថ្មី ភាពតានតឹងរវាងគូជម្លោះទាំងពីរបានកើនឡើងខ្ពស់ ចាប់តាំងពីថ្ងៃទី៧ខែឧសភាមក នៅពេលឥណ្ឌាបើកប្រតិបត្តិការ «Sindoor» ដោយផ្តោតលើអ្វីដែលខ្លួនបានពិពណ៌នាថាជាហេដ្ឋារចនាសម្ព័ន្ធភេរវករនៅក្នុងប្រទេសប៉ាគីស្ថាន ឆ្លើយតបទៅការវាយប្រហារភេរវកម្មនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាកាលពីថ្ងៃទី២២ខែមេសា ដែលសម្លាប់មនុស្ស ២៦នាក់។
ឥណ្ឌាអះអាងថា ការវាយប្រហារនោះបានសម្លាប់ពួកសកម្មប្រយុទ្ធយ៉ាងតិច១០០នាក់ ខណៈប៉ាគីស្ថានបានបញ្ជាក់តែពីរបាយការណ៍ស្លាប់របស់ជនស៊ីវិលប៉ុណ្ណោះ និងបានប្រកាសសងសឹកវិញ។
ក្រោយមក ជម្លោះក៏កាន់តែក្តៅឈានដល់ថ្នាក់ការគំរាមបាញ់នុយក្លេអ៊ែរដាក់គ្នាទៅវិញទៅមក ជាហេតុបង្កក្តីបារម្ភផ្ទុះសង្គ្រាមលោក ទើបបណ្តាមេដឹកនាំអន្តរជាតិនាំគ្នាចេញការអំពាវនាវឲ្យប្រទេសទាំងពីររក្សាភាពអត់ធ្មត់ និងត្រូវងាកមកកាន់តុចរចាវិញដើម្បីបន្ធូរបន្ថយភាពតានតឹង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ាគីស្ថាន ប្រកាសជោគជ័យធំធេងលើឥណ្ឌា ហើយយកថ្ងៃ១០ឧសភា ធ្វើជាទិវាអបអររាល់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


