ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន ប្រកាសជោគជ័យធំធេងលើឥណ្ឌា ហើយយកថ្ងៃ១០ឧសភា ធ្វើជាទិវាអបអររាល់ឆ្នាំ
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Muhammad Shehbaz Sharif ប្រកាសថា ប្រទេសរបស់លោក ទទួលបានជោគជ័យធំធេងណាស់លើឥណ្ឌា ហើយសម្រេចយកថ្ងៃទី១០ខែឧសភារាល់ឆ្នាំ ធ្វើជា «ទិវាតស៊ូដើម្បីការពិត» ដែលសម្គាល់ជាថ្ងៃអបអរនៃការសម្រេចបានជ័យជម្នះដ៏ត្រចះត្រចង់នេះ។

តាមការចុះផ្សាយរបស់ CNA នៅថ្ងៃអង្គារទី១៣ខែឧសភាឆ្នាំ២០២៥ លោក Sharif និយាយថា ប៉ាគីស្ថានសម្រេចបានជ័យជម្នះធំណាស់ក្នុងប្រតិបត្តិការវាយលុកប្រឆាំងឥណ្ឌា ហើយបទឈប់បាញ់នៅថ្ងៃទី១០ខែឧសភា ដែលជាថ្ងៃទីក្រុងអ៊ីស្លាម៉ាបាដ កំណត់គោលដៅលើឃ្លាំងមីស៊ីលនិងមូលដ្ឋានទ័ពអាកាសឥណ្ឌា គឺនឹងត្រូវយកទៅអបអរ ជាទិវាដែលខ្លួនទទួលបានជោគជ័យនេះ។
សេចក្តីប្រកាសនេះ កើតឡើងមិនបានប៉ុន្មានម៉ោងផង បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា ប្តេជ្ញាសងសឹកចាស់ដៃចំពោះការវាយប្រហារភេរកម្មនាពេលអនាគត និងប្រកាសក្តែងៗថា ប្រទេសរបស់លោកមិនញញើតនឹងការគំរាមបាញ់នុយក្លេអ៊ែររបស់ប៉ាគីស្ថានសូម្បីបន្តិច។

លោក Modi ព្រមានថា ឥណ្ឌានឹងឆ្លើយតបចាស់ដៃទៅវិញចំពោះអំពើភេរវកម្ម។ រាល់ការគំរាមបាញ់នុយក្លេអ៊ែរ មិនធ្វើឲ្យឥណ្ឌាព្រឺឡើយ ហើយការសម្លុតគំរាមនុយក្លេអ៊ែរទាំងនោះ នឹងបកក្លាយទៅជាគោលដៅរបស់ឥណ្ឌាវិញ។
ម្យ៉ាងវិញទៀត លោកបញ្ជាក់យ៉ាងច្បាស់ថា ឥណ្ឌាគ្រាន់តែផ្អាកធ្វើប្រតិបត្តិការលើទីតាំងយោធានិងជំរំភេរវករប៉ាគីស្ថានសិនប៉ុណ្ណោះមិនមែនបញ្ឈប់ទាំងស្រុងទេ ព្រោះទីក្រុងញូវដែលី មិនអត់ឱនដាច់ខាត ចំពោះអំពើភេរវកម្មគ្រប់ទម្រង់ ហើយនឹងសងសឹកទៅវិញដោយមិនប្រណីដៃឡើយ។

សូមជម្រាបជាថ្មី ជម្លោះយ៉ាងក្តៅគគុករវាងអ្នកជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរ បានផ្តើមឡើងក្រោយការវាយប្រហារភេរវកម្មកាលពីថ្ងៃទី២២ខែមេសា លើទេសចរមួយក្រុមនៅតំបន់កាស្មៀរដែលបណ្តាលឲ្យជនស៊ីវិល២៦នាក់បាត់បង់ជីវិត។
ទីក្រុងញូវដែលីបានចោទទីក្រុងអ៊ីស្លាម៉ាបាដ ជាអ្នកគាំទ្រអំពើភេរវកម្មឆ្លងដែន ហើយក៏បើកប្រតិបត្តិការ Sindoor សងសឹក សម្លាប់ជនស៊ីល៣១នាក់នៅទឹកដីកាស្មៀរខាងប៉ាគីស្ថាន។
មិនត្រឹមប៉ុណ្ណឹង ភាគីទាំងពីរឈានដល់ការគំរាមបាញ់នុយក្លេអ៊ែរដាក់គ្នាថែមទៀតផង ប៉ុន្តែក្រោយមានបទឈប់បាញ់ដែលសម្របសម្រួលដោយអាមេរិក ស្ថានការណ៍ក៏ចុះថមថយបន្តិចវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ាគីស្ថានប្រាប់ថា មនុស្ស៥១នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយឥណ្ឌា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


