ព័ត៌មានអន្ដរជាតិ
Modi ប្រកាសក្តែងៗថា ឥណ្ឌា អត់ញញើតការគំរាមបាញ់នុយក្លេអ៊ែររបស់ ប៉ាគីស្ថាន ទេ
ក្នុងសុន្ទរកថាទៅកាន់ជនរួមជាតិជាលើកដំបូងចាប់តាំងពីបើកប្រតិបត្តិការ Sindoor, នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានប្រកាសក្តែងៗថា ប្រទេសរបស់លោកមិនញញើតនឹងការគំរាមបាញ់នុយក្លេអ៊ែររបស់ប៉ាគីស្ថានសូម្បីបន្តិច។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន India Today កាលពីថ្ងៃចន្ទទី១២ខែឧសភាឆ្នាំ២០២៥។

ដោយប្រើពាក្យខ្លាំងៗ លោក Modi ព្រមានថា ឥណ្ឌានឹងឆ្លើយតបចាស់ដៃទៅវិញចំពោះអំពើភេរវកម្ម។ រាល់ការគំរាមបាញ់នុយក្លេអ៊ែរ មិនធ្វើឲ្យឥណ្ឌាព្រឺឡើយ ហើយការសម្លុតគំរាមនុយក្លេអ៊ែរទាំងនោះ នឹងបកក្លាយទៅជាគោលដៅរបស់ឥណ្ឌាវិញ។
ម្យ៉ាងវិញទៀត លោកបញ្ជាក់យ៉ាងច្បាស់ថា ឥណ្ឌាគ្រាន់តែផ្អាកធ្វើប្រតិបត្តិការលើទីតាំងយោធានិងជំរំភេរវករប៉ាគីស្ថានសិនប៉ុណ្ណោះមិនមែនបញ្ឈប់ទាំងស្រុងទេ ព្រោះទីក្រុងញូវដែលី មិនអត់ឱនដាច់ខាត ចំពោះអំពើភេរវកម្មគ្រប់ទម្រង់ ហើយនឹងសងសឹកទៅវិញដោយមិនប្រណីដៃឡើយ។

សូមជម្រាបថា ឥណ្ឌានិងប៉ាគីស្ថាន ដែលសុទ្ធជាប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរ បានបាញ់សងសឹកគ្នាក្នុងរយៈពេលប្រាំថ្ងៃចុងក្រោយនេះ បន្ទាប់ពីការវាយប្រហារភេរវកម្មនៅទីក្រុង Pahalgam ក្នុងទឹកដីកាស្មៀរខាងឥណ្ឌា បណ្តាលឲ្យមនុស្សចំនួន២៦នាក់បាត់បង់ជីវិត។
បន្ទាប់ពីការវាយប្រហារនោះ លោក Modi បានចេញបញ្ជាឲ្យកងទ័ពឥណ្ឌា ប្រុងជើងការនិងឆ្លើយតបទៅនឹងការបង្កហេតុណាមួយពីសំណាក់ភាគីប៉ាគីស្ថាន។

ប៉ុន្មានសប្តាហ៍ក្រោយមក ពោលគឺនៅថ្ងៃទី៧ខែឧសភា ឥណ្ឌាក៏បើកប្រតិបត្តិការ Sindoor ដោយវាយលុកទីតាំងចំនួនប្រាំបួនកន្លែងនៅក្នុងប្រទេសប៉ាគីស្ថាន រួមទាំងនៅតំបន់ Bahawalpur, Muridke និង Muzaffarabad ផងដែរ ដែលគេជឿថា ជាជំរំភេរវករ។
សកម្មភាពទាំងនេះហើយ បានបង្ខំចិត្តឲ្យទីក្រុងអ៊ីស្លាម៉ាបាដឆ្លើយតបទៅវិញ ដោយបញ្ជូនយន្តហោះដ្រូននិងបាញ់មីស៊ីល វាយប្រហារលើទីតាំងយោធាឥណ្ឌា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេទ័ពឥណ្ឌា ព្រមានថា ប៉ាគីស្ថាន នឹងជួបទុក្ខធំ បើហ៊ានបំពានបទឈប់បាញ់
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


