ព័ត៌មានអន្ដរជាតិ
ចិនបដិសេធថាខ្លួនបានបញ្ជូនអាវុធឲ្យប៉ាគីស្ថាន ចំពេលមានជម្លោះជាមួយឥណ្ឌា
ប្រទេសចិន បានបដិសេធជាផ្លូវការនូវការចោទប្រកាន់ដែលថា ខ្លួនបានបញ្ជូនយន្តហោះយោធាដែលផ្ទុកសុទ្ធតែអាវុធទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ចំពេលមានការកើនឡើងនៃជម្លោះថ្មីៗនេះរវាងប៉ាគីស្ថាន និងឥណ្ឌា។

យោងតាមការចុះផ្សាយរបស់ Economic Times នៅថ្ងៃទី១៣ឧសភានេះ កងទ័ពអាកាសចិន (PLAAF) បានបដិសេធការអះអាងដែលថា យន្តហោះដឹកទំនិញ Xi’an Y-20 របស់ខ្លួនបានចែកចាយការផ្គត់ផ្គង់យោធាដល់ប៉ាគីស្ថាន ដោយសង្កត់ធ្ងន់ថា របាយការណ៍នៅលើបណ្ដាញសង្គមទាំងនោះជា «ពាក្យចចាមអារ៉ាម» និងធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់សម្រាប់ការផ្សព្វផ្សាយព័ត៌មានមិនពិត។
PLAAF បានរៀបរាប់ថា៖ «អ៊ីនធឺណិតមិនអាចជៀសផុតពីច្បាប់ទេ។ អ្នកដែលផលិតនិងផ្សព្វផ្សាយពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងយោធានឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់»។
ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាមលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលថា ទីក្រុងប៉េកាំងបានផ្តល់ជំនួយយោធាដល់ប៉ាគីស្ថានក្នុងអំឡុងពេលប្រតិបត្តិការ Sindoor របស់ឥណ្ឌា ដែលជាការវាយប្រហារសងសឹកប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធភេរវករនៅក្នុងប្រទេសប៉ាគីស្ថាន និងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន។ ថ្វីត្បិតចិនបានច្រានចោលនូវរបាយការណ៍ទាំងនោះក៏ដោយ ក៏វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានបង្ហាញថា ចិននៅតែជាប្រទេសផ្គត់ផ្គង់អាវុធដ៏ធំបំផុតរបស់ប៉ាគីស្ថាន ដែលស្មើនឹង ៨១% នៃការនាំចូលអាវុធរបស់ទីក្រុងអ៊ីស្លាម៉ាបាដនៅរវាងឆ្នាំ២០២០ និងឆ្នាំ២០២៤ ដែលមានដូចជា យន្តហោះចម្បាំង ប្រព័ន្ធរ៉ាដា នាវាកងទ័ព នាវាមុជទឹក និងមីស៊ីល៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


