Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗក្រោយឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច

បានផុស

នៅ

ជនសង្ស័យម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅទី៣ ឃាត់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច កាលពីវេលាម៉ោង៦និង៣០នាទី ព្រលប់ថ្ងៃ​ទី​១៣ ខែ​ឧសភា​ ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ត្រង់​ចំណុច​ស្តុប​QMI​ ភូមិជម្ពូវ័ន​ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​សង្ស័យ​ឈ្មោះ​ រីម​​ វណ្ណារ៉ា​ ភេទ​ប្រុស​អាយុ​១៨ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​តាសេក​ សង្កាត់​កំបូល​ ខណ្ឌ​កំបូល ​រាជធានី​ភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កណ្ដាល​។ រីឯនារីជន​រងគ្រោះ​ ទូច​ ចាន់​ណា​ ​អាយុ​២៨ឆ្នាំ​ មុខរបរ​ធ្វើ​ការ​រោងចក្រ​ បច្ចុប្បន្ន​រស់​នៅ​សង្កាត់គោកឃ្លាង​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។

តាមប្រភពព័ត៌ពីជនរងគ្រោះ ​បាន​ឲ្យ​ដឹង​ថា​​ នៅ​មុនពេលកេីតហេតុនារីរងគ្រោះ ជិះម៉ូតូតែម្នាក់​ឯង​ ម៉ាក​ស្កុបពី​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ-JT-4390​ ចេញ​ពី​ធ្វើ​ការរោង​ចក្រ​​នៅ​ម្ដុំ​កំបូល​ ខណៈមកដល់ចំណុចកេីត​ហេតុ​ក៏​ឈប់​រង់ចាំ​ស្តុប​ ។​ ស្របពេលនោះ ​មានជនសង្ស័យជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុង​ដា​ឌ្រីម​សង់​២០២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1LM-9734 មកក្បែរឃើញ​ទូរសពទូរស័ព្ទនារីរងគ្រោះដាក់ និងឃ្លុបម៉ូតូ​ក៏​ធ្វើ​សកម្មភាព​លូក​ឆក់​យក​បាន​សម្រេច​ រួច​ព្យាយាមជិះ​រត់​គេច​ខ្លួន​ ក៏មកជួបកម្លាំងនគរបាលសង្កាត់​ចោមចៅ​៣ កំពុង​តែ​ល្បាត​នៅ​តាម​ដងផ្លូវ​ឃើញ​ក៏​ប្រដេញ​តាម​ពី​ក្រោយ​ឃាត់បានភ្លាមៗ នាំខ្លួនមកប៉ុស្តិ៍សួរនាំតែ​ម្ដង​។

ក្រោយកេីត​ហេតុ​នារី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យ​បណ្ដឹងនៅ​ប៉ុស្តិ៍​​នគរបាល ដើម្បីសមត្ថកិច្ច​​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ខាង​លើ​ទៅ​កាន់​ផ្នែក​ជំនាញ​ព្រហ្ម​ទណ្ឌ​ខណ្ឌ ចាត់ការ​ទៅ​ផ្លូវ​ច្បាប់​ ចំណែកទូរស័ព្ទជនរងគ្រោះ ម៉ាកម៉ាក​ iPhone XS ​ max ត្រូវ​បានសមត្ថកិច្ចប្រគល់អោយទៅជន​រង​គ្រោះ​វិញ​៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៦ ម៉ោង មុន

ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អតីតប្រធានាធិបតីអ៊ុយរូហ្គាយ ក្របំផុតលើលោក ទទួលមរណភាព ក្នុងវ័យ ៨៩ឆ្នាំ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបទៀតបានទទួលមរណភាព ខណៈក្រសួងការងារចូលរួមរំលែកទុក្ខ និងបន្តតាមដានទាមទារសំណងជូនក្រុមគ្រួសារសព

សុខភាព១៣ ម៉ោង មុន

គ្រូពេទ្យអាមេរិកព្រមាន កុំគេងបើកកង្ហារពេលយប់ អាចនាំឲ្យកើតជំងឺហឺតធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម