កីឡា
សហព័ន្ធកីឡាសីដក់ ទទួលប្រធានថ្មីបន្តអភិវឌ្ឍន៍កីឡាមួយនេះតទៅមុខទៀត
ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ សហព័ន្ធកីឡាសីដក់ និងសីមេលោនកម្ពុជា បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិ ទី៧ ខណៈប្រធានសហព័ន្ធអាណត្តិថ្មីនេះដឹកនាំដោយ លោក សុខ យ់ានិមល បន្តពីព្រឹទ្ធាចារ្យ មាស សារិន ដែលសុំលាឈប់។

ទិដ្ឋភាពព្រឹកមិញ
ព្រឹទ្ធាចារ្យ មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់អាណត្តិចាស់ បានឲ្យដឹងថា ក្នុងនាមជាអ្នកផ្ដួចផ្ដើម និងប្រមែប្រមូល ចងក្រងកីឡានេះពីដំបូងមករហូតដល់ពេលនេះលោកពិតជាមានចិត្តសប្បាយរីករាយជាខ្លាំងដែលមានអ្នកដឹកនាំបន្តវេនជាធនធានល្អ និងមានសមត្ថភាព។ លោកសង្ឃឹមថា កិច្ចការងារបន្ទាប់របស់សហព័ន្ធនឹងរឹតតែមានភាពរីកចម្រើនថែមទៀត។

ព្រឹទ្ធាចារ្យ មាស សារិន
ព្រឹទ្ធាចារ្យដែលជ្រោមជ្រែង និងបង្កើតសហព័ន្ធកីឡាជាតិជាច្រើនតាំងពីមុនមករូបនេះ ក៏បានផ្ដាំផ្ញើដល់គណៈកម្មការប្រតិបត្តិ និងសមាជិក គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងត្រូវបន្តរួមគ្នាជួយអភិវឌ្ឍន៍កីឡាមួយនេះឲ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត។ ពីមុនសហព័ន្ធកកើតដំបូងៗគឺមិនមានអ្វីនោះទេ ប៉ុន្តែឥលូវនេះមានធនធាន រួមទាំងអ្វីៗគ្រប់គ្រាន់ដើម្បីអភិវឌ្ឍន៍ហើយ ដូច្នេះត្រូវប្រឹងប្រែងបន្តទៀតជាពិសេសព្យាយាមបង្កើតជាព្រឹត្តិការណ៍ប្រកួតឲ្យបានកាន់តែច្រើន។

ព្រឹទ្ធាចារ្យ មាស សារិន
បញ្ជាក់ដែរថា មហាសន្និបាតបញ្ចប់អាណត្តិទី៧ និងការផ្លាស់ប្ដូរប្រធានថ្មីនេះធ្វើឡើងកាលពីព្រឹកមិញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ព្រឹទ្ធាចារ្យ មាស សារិន បានសុំលាឈប់ពីប្រធានសហព័ន្ធ និងធ្វើជាប្រធានកិត្តិយសនៅចាំជួយប្រឹក្សាយោបល់ផងដែរ។ សមាសភាពអាណត្តិទី៨ ឆ្នាំ២០២៤-២០២៨ នេះរួមមាន លោក សុខ យ៉ានិមល ប្រធាន លោក ឯម ហៀង អនុប្រធាន កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការ កញ្ញា គួយ ស៊ីវឡេង អគ្គហេរញ្ញិក៕



-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


