ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ចុះពិនិត្យការហាត់សមប្រើយន្តហោះគ្មានមនុស្សបើក ដើម្បីទប់ទល់សង្គ្រាម
កូរ៉េខាងជើងនិយាយថា មេដឹកនាំរបស់ខ្លួនលោក គីម ជុងអ៊ុន កាលពីថ្ងៃទី១៣ ខែឧសភា បានត្រួតពិនិត្យសមយុទ្ធនៃកងកម្លាំងពិសេសដោយប្រើយន្តហោះគ្មានមនុស្សបើក និងបានណែនាំយោធារបស់ប្រទេសឲ្យពង្រឹងសមត្ថភាព ត្រៀមក្នុងការទប់ទល់នឹងសង្គ្រាមសម័យទំនើប។

យោងតាម កាសែត Rodong Sinmun របស់គណបក្សកាន់អំណាចចេញផ្សាយថ្ងៃពុធបានរាយការណ៍ថា លោក គីម បានទៅទស្សនាសមយុទ្ធកាលពីថ្ងៃអង្គារ។ ក្នុងរូបភាពនោះ ជាក់ស្ដែងមានរូបថតនៃការទម្លាក់គ្រាប់បែករថក្រោះ និងទាហានដែលកំពុងប្រតិបត្តិការយន្តហោះដ្រូន។
មេដឹកនាំកូរ៉េខាងជើងបានពណ៌នាការបណ្តុះបណ្តាលនេះថា ធ្វើឡើងតាមរបៀបច្នៃប្រឌិតក្នុងវិស័យផ្សេងៗ ដើម្បីទប់ទល់នឹងសង្គ្រាមជាក់ស្តែង។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងឯណោះក៏ចេញផ្សាយថា សមយុទ្ធនេះមានគោលបំណងចែករំលែកនៅក្នុងជួរយោធាកូរ៉េខាងជើង នូវបទពិសោធន៍ប្រយុទ្ធរបស់ទាហានដែលបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ទាក់ទងនឹងការឈ្លានពានរបស់ប្រទេសអ៊ុយក្រែននាពេលកន្លងមក។
កាសែត Rodong Sinmun ក៏បានចុះផ្សាយរូបថតមន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើង ចាប់ដៃជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ រូបភាពទាំងនោះត្រូវបានថតនៅថ្ងៃទី ៩ ខែឧសភា ដែលជាកាលបរិច្ឆេទសម្គាល់ជ័យជំនះរបស់សហភាពសូវៀត ក្នុងសង្គ្រាមលោកលើកទីពីរ។
កាសែតបានរាយការណ៍បន្ថែមថា លោកពូទីនក៏បានសម្តែងការដឹងគុណជាមួយនឹងពាក្យកក់ក្តៅទៅកាន់មេបញ្ជាការកងកម្លាំងពិសេសកូរ៉េខាងជើង ដែលបានប្រយុទ្ធនៅជិតតំបន់ Kursk នៅភាគខាងលិចប្រទេសរុស្ស៊ីផងដែរ។
គួរបញ្ចាក់ថា កាលពីខែមុន កូរ៉េខាងជើងបានទទួលស្គាល់ជាលើកដំបូងថា ខ្លួនបានបញ្ជូនទ័ពទៅរុស្ស៊ីដើម្បីទប់ទល់នឹងកម្លាំងអ៊ុយក្រែន។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ស្ថានទូតរុស្ស៊ីនៅទីក្រុងព្យុងយ៉ាងកាលពីសប្តាហ៍មុន លោកគីមបាននិយាយថា ការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងសង្គ្រាមគឺសមហេតុផល ដោយហៅវា ជាការអនុវត្តសិទ្ធិអធិបតេយ្យភាពក្រោមសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយទីក្រុងម៉ូស្គូ ពោលគឺលើការពង្រឹងទំនាក់ទំនងយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក គីម ជុងអ៊ុន សម្ពោធនាវាចម្បាំងថ្មី និងធំបំផុតរបស់កូរ៉េខាងជើង ទម្ងន់៥ ០០០តោន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


