កីឡា
Lamine Yamal ត្រូវគេព្យាករ នឹងឈ្នះពាន Ballon d’Or ឆ្នាំនេះ
យុវជនវ័យក្មេងរបស់ Barcelona កីឡាករ Lamine Yamal ត្រូវបានគេព្យាករ នឹងក្លាយជាបេក្ខភាពឈ្នះពាន Ballon d’Or នៅឆ្នាំ ២០២៥ នេះ។
យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលីលោក Fabrizio Romano ដែលបានដកស្រង់ប្រភពចេញពី Score 90 បានព្យាករណ៍ថា Lamine Yamal នឹងឈរនៅចំណាត់ថ្នាក់ទី ១ ដោយក្លាយជាអ្នកឈ្នះពាន Ballon d’Or ក្នុងឆ្នាំ ២០២៥ ។
ដោយឡែក Ousmane Dembel ខ្សែប្រយុទ្ធរបស់ Paris Saint-Germain វិញ គឺឈរនៅលេខរៀងទី ២, Raphinha ឈរនៅលេខរៀងទី ៣, ខ្សែបម្រើ Pedri ឈរនៅលេខរៀងទី ៤ និង Mohamed Salah ខ្សែប្រយុទ្ធរបស់ Liverpool ឈរនៅលេខរៀងទី ៥។
គួរដឹងថា នេះគ្រាន់តែជាការព្យាកររបស់ស្ថាប័ន Score 90 ប៉ុណ្ណោះ ប៉ុន្តែលទ្ធផលជាក់ស្តែង នឹងដឹងនៅចុងឆ្នាំនេះ។ យ៉ាងណា Lamine Yamal នៅរដូវកាល ២០២៤-២០២៥ នេះ គឺបង្ហាញសមត្ថភាពបានល្អមែនទែនជាមួយ Barcelona ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Hansi Flick។ ជារួមក្នុងការលេងសរុបចំនួន ៥២ ប្រកួត រូបគេរកបាន ១៦ គ្រាប់ និង ២៤ បញ្ជូន (assist)។ គិតត្រឹមបច្ចុប្បន្ន រូបគេបានជួយឱ្យក្រុមអ្នកមានបុណ្យឈ្នះពាន Spanish Super Cup ១ និង Copa del Rey ១ ហើយក្នុងពេលឆាប់ៗខាងមុខក៏ទំនងនឹងមានពានលីគកំពូល អេស្ប៉ាញ La Liga មួយទៀតផងដែរ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


