កីឡា
គ្រូរបស់ ម៉ារីអូ៖ ជំនួបរវាង សម្បត្តិ និងសិស្សរបស់ខ្លួនអាចនឹងមានអ្នកសន្លប់
គ្រូបង្វឹករបស់កីឡាករ ម៉ារីអូ អាល់វារេស ថាជំនួបរវាងកីឡាករ ពេជ្រ សម្បត្តិ និងកូនសិស្សរបស់ខ្លួនអាចនឹងមិនចប់ទឹកនោះទេ ព្រោះសុទ្ធតែជាជើងខ្លាំងលំដាប់ប្រទេសដូចគ្នាបែបនេះ។

លោក Jacinto Rodriguez
លោក Jacinto Rodriguez គ្រូបង្វឹករបស់កីឡាករ Mario Alvarez (ម៉ារីអូ អាល់វារេស) ថាកូនសិស្សរបស់លោកជាជើងខ្លាំងប្រចាំអឺរ៉ុបមិនទាន់មានអ្នកណាអ្នកផ្ដួលរូបគេបានឡើយ។ ប្រសិនបើ ពេជ្រ សម្បត្តិ អាចយកឈ្នះ Mario បាននៅប៉ែកអឺរ៉ុបគ្មាននរណាហ៊ានប្រកួតជាមួយរូបគេឡើយ។

ពេជ្រ សម្បត្តិ និង Mario
បើទោះកូនសិស្សរបស់លោកជាជើងខ្លាំងបែបនេះក្ដី ប៉ុន្តែលោកក៏ហ៊ានថា Mario អាចនឹងផ្ដួលកីឡាករគុនខ្មែរ ពេជ្រ សម្បត្តិ បានដែរ ឬ សម្បត្តិ អាចផ្ដួល Mario ឲ្យសន្លប់វិញដូចគ្នា។ តាមការយល់ឃើញរបស់លោក Jacinto Rodriguez រវាងអ្នកទាំងពីរនាក់នេះប្រកួតអាចនឹងមិនចប់ទឹកទី៣ នោះទេ ដោយសារពួកគេសុទ្ធតែអ្នកប្រដាល់ដែលគ្រោះថ្នាក់ដូចគ្នា។

ពេជ្រ សម្បត្តិ និង Mario
បញ្ជាក់ដែរថា កីឡាករ Mario Alvarez ជាកីឡាករល្បីឈ្មោះមកពីប្រទេសអេស្បាញ់ និងធ្លាប់ផ្ដួល ឈុត សេរីវណ្ណថង និង ឃីម បូរ៉ា ឲ្យសន្លប់ដូចគ្នានៅឯក្រៅប្រទេសកន្លងទៅ។ ប៉ុន្តែកីឡាករអេស្ប៉ាញរូបនេះក៏ធ្លាប់ចាញ់ពិន្ទុកីឡាករខ្មែរមួយរូបដែរគឺ មាស ប៊ុនថេន ។ ស្អែកនេះ ពេជ្រ សម្បត្តិ នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ជាមួយ Mario Alvarez (ម៉ារីអូ អាល់វារេស) នៅកោះពេជ្រ និងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័នផងដែរចាប់ពីម៉ោង ៨យប់តទៅ៕
អត្តបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


