ជីវិតកម្សាន្ដ
សមាជិកម្នាក់នៃក្រុមតារាចម្រៀងកូរ៉េ KATSEYE មានប្រវត្តិមកពីគ្រួសារប្រឆាំងរបបផ្តាច់ការនៅហ្វីលីពីន
កញ្ញា Sophia ដែលកំពុងល្បីល្បាញផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅក្នុងចំណោមសមាជិកក្រុមច្រៀងកូរ៉េ KATSEYE មិនត្រឹមតែមកពីគ្រួសារអ្នកមានទ្រព្យសម្បត្តិស្តុកស្តមប៉ុណ្ណោះទេ តាមពិត ជីតារបស់នាងគឺជាអ្នកឧស្សាហកម្មដែលមានចក្ខុវិស័យវែងឆ្ងាយ និងជាអ្នកប្រឆាំងនឹងរបបផ្តាច់ការនៅហ្វីលីពីន និងជំរុញឲ្យមានការបង្កើតថ្មីក្នុងបដិវត្តន៍ឧស្សាហកម្មក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ។

ក្នុងពេលតារា K-pop ជាច្រើន ត្រូវបានគេកោតសរសើរចំពោះទេពកោសល្យ ការចំណេះដឹង និងភាពទាក់ទាញរបស់ពួកគេ កញ្ញា Sophia កំពុងទទួលបានការចាប់អារម្មណ៍សម្រាប់ហេតុផលមួយផ្សេងទៀត ដែលនោះគឺជាកេរ្តិ៍ដំណែលគ្រួសារដ៏គួរឲ្យកត់សម្គាល់របស់នាង ដែលបានជួយបង្កើតប្រវត្តិសាស្ត្រហ្វីលីពីនក្នុងសម័យទំនើប។
ជារឿយៗ អ្នកគាំទ្របានកត់សម្គាល់ពីរបៀបរស់នៅដ៏ឆើតឆាយរបស់តារាចម្រៀងវ័យ២៣ឆ្នាំ ជាលើកដំបូងនៅលើបណ្តាញសង្គម ប៉ុន្តែឫសគល់របស់នាងគឺហួសពីទ្រព្យសម្បត្តិដ៏មហាលសាលនេះទៅទៀត។ ម្តាយរបស់នាងឈ្មោះ Carla Guevara-Laforteza គឺជាតារាសម្តែងដ៏ល្បីមួយរូប ចំណែកឯឪពុកឈ្មោះ Basilio Laforteza III ដែលជាអតីតអ្នករាំ ដែលបច្ចុប្បន្នគឺជាចុងភៅផ្នែកម្ហូបអាហារ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ជីតាបង្កើតរបស់នាង គឺជាបុគ្គលសំខាន់ម្នាក់ក្នុងប្រវត្តិសាស្ត្រឧស្សាហកម្ម និងនយោបាយក្នុងប្រទេសហ្វីលីពីន។
ជីតារបស់ Sophia គឺ លោកតា Domingo M. Guevara គឺជាអ្នកត្រួសត្រាយឧស្សាហកម្មដែលដើរតួយ៉ាងសំខាន់ក្នុងការជំរុញរបស់ប្រទេសហ្វីលីពីន ឆ្ពោះទៅរកឧស្សាហូបនីយកម្ម (ដំណើរការដែលសង្គម ឬរដ្ឋផ្លាស់ពីសេដ្ឋកិច្ចកសិកម្មទៅសេដ្ឋកិច្ចឧស្សាហកម្ម) ក្នុងអំឡុងពាក់កណ្តាលសតវត្សរ៍ទី ២០។ កើតនៅឆ្នាំ ១០០៩ លោកតា Guevara កើតចេញពីការចាប់ផ្តើមតិចតួចប៉ុណ្ណោះ ប៉ុន្តែបានកសាងអាណាចក្រអាជីវកម្ម ដែលនឹងធ្វើទំនើបកម្មគ្រួសារហ្វីលីពីន និងបដិវត្តផលិតកម្មក្នុងស្រុក។
ក្នុងនាមជាស្ថាបនិកនៃក្រុមហ៊ុន Radiowealth គាត់បានបង្កើតឧបករណ៍ វិទ្យុ ទូរទស្សន៍ និងឧបករណ៍ប្រើប្រាស់ក្នុងស្រុកដែលមានតម្លៃសមរម្យដល់មហាជន។ នៅឆ្នាំ ១៩៥៥ គាត់បានបង្កើតក្រុមហ៊ុន DMG Inc. ដែលបានចាប់ផ្តើមដំឡើងរថយន្ត Volkswagen រួមទាំង Beetle និង Kombi ។ នៅកម្រិតកំពូលរបស់ខ្លួន ក្រុមហ៊ុន DMG ផលិតរថយន្តជាង៦ពាន់គ្រឿងក្នុងមួយឆ្នាំ ដែលធ្វើឲ្យវាក្លាយជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ប្រទេសហ្វីលីពីន។
ក្រៅពីជំនួញជួញដូរ ជីតាបង្កើតរបស់់ Sophia ក៏មានឈ្មោះបោះសំឡេងនិងឈរយ៉ាងរឹងមាំ ក្នុងជំនឿនយោបាយរបស់គាត់។ ក្នុងនាមជាប្រតិភូទៅអនុសញ្ញារដ្ឋធម្មនុញ្ញឆ្នាំ ១៩៧១ គាត់គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកតែ៧រូប ដែលបានបោះឆ្នោតប្រឆាំងនឹងការផ្តល់សច្ចាប័នលើរដ្ឋធម្មនុញ្ញឆ្នាំ ១៩៧៣ ដែលផ្តល់ចំណាត់ការមួយដែលនឹងធ្វើឲ្យការប្រកាសច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតីលោក Ferdinand Marcos នៅពេលនោះស្របច្បាប់។

ទោះជាយ៉ាងណាក៏ដោយ រឿងរ៉ាវរបស់ Sophia កាលពីពេលថ្មីៗនេះ បានរីករាលដាលនៅលើបណ្ដាញសង្គម X (អតីត Twitter) ដោយមានអ្នកលេងអ៊ីនធឺណិតជាច្រើនចូលរួមបញ្ចេញមតិលើកសរសើរអំពីពូជពង្សវង្សត្រកូល គ្រួសារលោក Guevara មិនត្រឹមតែសម្រាប់កេរ្តិ៍ដំណែលសហគ្រិនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ជំហរជាគោលការណ៍របស់ពួកគេប្រឆាំងនឹងរបបផ្តាច់ការមកលើប្រទេសហ្វីលីពីនថែមទៀត។
មិនតែប៉ុណ្ណោះ Sophia ខ្លួនឯង ក៏ធ្លាប់បានបោះឆ្នោតប្រឆាំងនឹងបេក្ខភាពប្រធានាធិបតី លោក Marcos ក្នុងអំឡុងពេលការបោះឆ្នោតហ្វីលីពីននាពេលថ្មីៗនេះ ដោយបានតម្រឹមខ្លួនឯងជាមួយនឹងឧត្តមគតិប្រជាធិបតេយ្យ និងរីកចម្រើនទៅមុខ។ ជាពិសេស ចាប់តាំងពីការចិញ្ចឹមបីបាច់ពីគ្រួសារអ្នកមាន ទៅជាមែកធាងគ្រួសារដែលចាក់ឫសក្នុងសកម្មភាព និងការច្នៃប្រឌិត សមាជិកក្រុម KATSEYE មិនមែនគ្រាន់តែជាតារាស្រីចម្រៀងរាំនៅប្រទេសកូរ៉េទេ នាងគឺជាកូនចៅនៃអ្នកចក្ខុវិស័យ ដែលបានជួយកសាងប្រទេសជាតិមួយតទៅថ្ងៃមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បងប្អូនស្រី Kim Sae Ron មានស្ថានភាពបែបណាហើយ ក្រោយមរណភាពបងស្រីផ្អើលសិល្បៈកូរ៉េ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


