ជីវិតកម្សាន្ដ
ខេម ប្រកាសថា ខ្លួនឆ្លងកូវីដ និងណែនាំឱ្យសាធារណជនចេះការពារខ្លួន
មុននេះ តារាចម្រៀងសំនៀងស្អក ខេម បានប្រកាសឱ្យសាធារណជនជ្រាបថា ខ្លួនកំពុងកើតជំងឺកូវីដ និងដាស់តឿនស្មារតីពលរដ្ឋកម្ពុជាគ្រប់រូបការពារខ្លួនជាមួយវិធានការណែនាំឱ្យបានត្រឹមត្រូវ។
ទោះមិនបានបញ្ជាក់ពីស្ថានភាពសុខភាព តែការប្រកាសរបស់តារាចម្រៀងល្បីឈ្មោះរូបនេះ អាចចាត់ទុកជាសារដាស់តឿនដល់មហាជនគ្រប់រូបមានការប្រុងប្រយ័ត្ន និងការពារតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជូន ជៀសវាងឆ្លង ឬចម្លងដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិ។


ដ្បិតស្ងប់មួយរយៈពេលទៅហើយក្តី តែកូវីដមិនទាន់ទៅណាឆ្ងាយឡើយ ខណៈប្រទេសក្បែរខាងកម្ពុជាក៏កំពុងសម្តែងក្តីបារម្ភចំពោះការឆ្លងរីករាលដ៏ឆាប់រហ័សនៃវីរុសបំប្លែងថ្មី JN.1 ផងដែរ។ តួយ៉ាង ស្ថានការណ៍ឆ្លងរាលដាលជំងឺកូវីដប្រភេទថ្មីនៅប្រទេសថៃ កំពុងឈានដល់កម្រិតព្រួយបារម្ភសាជាថ្មី ដោយក្នុងរយៈពេលត្រឹមមួយសប្តាហ៍ ពោលគឺចាប់ពីថ្ងៃទី៤-១០ខែឧសភា មានករណីឆ្លង ១៦ ៦០៧ករណី ដែលភាគច្រើនជាប្រភេទអូមីក្រុងបំប្លែងថ្មី JN.1 ហើយក្នុងនោះ មានមនុស្សស្លាប់ ៦នាក់ផងដែរ។
ពាក់ព័ន្ធការផ្ទុះឡើងថ្មីនៃមេរោគនេះ ក្រសួងសុខាភិបាលកម្ពុជាក៏បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្កើនការការពារខ្លួនផងដែរដោយនិយាយថា ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះគឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជាបន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទ JN.1 ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។
ចំពោះរោគសញ្ញានៃកូវីដប្រភេទថ្មីនេះ មិនខុសប្លែកគ្នាពីប្រភេទកូវីដ-១៩ ជំនាន់មុនៗ នោះទេ គឺមានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួត ដែលមានភាពស្រដៀងទៅ នឹងជំងឺផ្តាសាយធម្មតា។ ដ្បិត JN.1 មានហានិភ័យសុខភាពសាធារណៈជាសកលនៅមានកម្រិតទាប ការបន្តការប្រុងប្រយ័ត្នគឺចាំបាច់ ជាពិសេសចំពោះបុគ្គលដែលមាន ហានិភ័យខ្ពស់នៃការចម្លងជំងឺរួមមាន អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជំងឺរ៉ាំរ៉ៃប្រចាំកាយ ទឹកនោមផ្អែម លើសឈាម ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ ជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


