Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់​ភ្លាមៗ​វាយ​ប្រហារ​ភាគខាងលិច​រដ្ឋ Maryland សហរដ្ឋអាមេរិក

បានផុស

នៅ

ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ភ្លាមៗនៅតំបន់ជនបទភាគខាងលិចរដ្ឋ Maryland សហរដ្ឋអាមេរិក បង្ខំឱ្យមានការជម្លៀសសិស្ស​នៃសាលាបឋមសិក្សាមួយភ្លាមៗ ខណៈ​​កម្រិតទឹកហក់ឡើងដល់ជាន់ទីពីរនៃអគារ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី១៥ខែឧសភានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទះ និង​អាជីវកម្ម​នៅ​កណ្តាល​ក្រុង Westernport ​ត្រូវ​ជន់​លិច បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​រាប់​ម៉ោង ក្នុងនោះសាលាបឋមសិក្សាមួយបានជន់លិចភ្លាមៗដែលនាំឲ្យមានការជម្លៀសជាបន្ទាន់ ក្នុងនោះ សិស្សប្រហែល ១៥០នាក់ និង​មនុស្សពេញ​វ័យ ៥០នាក់ត្រូវបានជម្លៀសចេញតាមទូកសង្គ្រោះចំនួន១៥។ ​

សិស្សទាំងអស់ត្រូវបានជួយសង្គ្រោះបានដោយសុវត្ថិភាពទៅកាន់ទីកន្លែងដែលមិនមានការជន់លិច។ ការជម្លៀសបន្ថែមក៏​កំពុងដំណើរការនៅក្នុងតំបន់ក្បែរនោះដែរ ដោយមានសេចក្តីរាយការណ៍ពីមនុស្សជាប់ក្នុងរថយន្ត និងផ្ទះ ប៉ុន្តែមិនមានអ្នករងរបួសត្រូវបានរាយការណ៍ទេ គិតត្រឹមរសៀលថ្ងៃអង្គារ។

ជាមួយនឹងចំនួនប្រជាជនក្រោម ២,០០០នាក់ ទីក្រុងWesternport មានទីតាំងនៅជាយរដ្ឋ Maryland ភាគខាងលិច​ស្ថិតនៅជ្រលងភ្នំដែលជាផ្លូវទឹកហូរចូលទៅក្នុងទន្លេ Potomac ទើបនាំឲ្យតំបន់នេះតែងតែមានទឹកជំនន់ពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗ។

ក្រៅពីទឹកនៅរដ្ឋ Maryland នៅរដ្ឋ West Virginia ក៏បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នកាលពីយប់ថ្ងៃអង្គារនៅក្នុងខោនធី Mineral តាមបណ្តោយព្រំដែនរដ្ឋ Maryland ដែរដោយសារតែខ្យល់ព្យុះខ្លាំង និងភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម