ព័ត៌មានអន្ដរជាតិ
ក្នុងសប្តាហ៍នេះ ភាគកណ្ដាលអាមេរិកប្រឈមហានិភ័យដោយសារខ្យល់ព្យុះដ៏ខ្លាំង
ភាគកណ្តាលនៃសហរដ្ឋអាមេរិកនឹងប្រឈមបញ្ហាអាកាសធាតុអាក្រក់មួយផ្សេងទៀតនៅសប្តាហ៍នេះ បន្ទាប់ពីរងការវាយប្រហារពីព្យុះកំបុតត្បូងដ៏សាហាវដែលបានសម្លាប់មនុស្សជិត៣០នាក់ និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងរដ្ឋ Kentucky និង Missouri ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២០ខែឧសភានេះ។

ភ្នាក់ងារអាកាសធាតុជាតិរបស់អាមេរិក បានព្រមានអំពី «បញ្ហាអាកាសធាតុដ៏គ្រោះថ្នាក់ជាច្រើន» រួមមាន ព្យុះ ផ្គររន្ទះខ្លាំង ព្រឹលធ្លាក់ធំៗ ព្រឹលធ្លាក់ខ្លាំងនៅភាគខាងលិច និងកម្ដៅដ៏គ្រោះថ្នាក់នៅភាគខាងត្បូងប្រទេស។
ក្រុមអ្នកឧតុនិយម បានព្រមានអំពីអាកាសធាតុធ្ងន់ធ្ងរ ជាបន្តបន្ទាប់នៅតំបន់វាលទំនាបដោយនឹងមានការគំរាមកំហែងពីព្យុះកំបុតត្បូង ព្រឹលធ្លាក់ដែលមានទំហំប៉ុនកូនហ្គោល និងខ្យល់បក់បោកខ្លាំង។ ក្នុងពេលជាមួយគ្នានេះ ហានិភ័យនៃកំដៅខ្លាំង និងភ្លើងឆេះព្រៃក៏ត្រូវបានព្យាករណ៍សម្រាប់ផ្នែកខ្លះនៃរដ្ឋ Texas និង New Mexico ដែលធ្វើឱ្យមានគ្រោះថ្នាក់ជាពិសេសចំពោះមនុស្សរាប់លាននាក់នៅទូទាំងតំបន់ទាំងនោះ។
នៅប៉ុន្មានថ្ងៃថ្មីៗនេះ ព្យុះកំបុតត្បូងដ៏សាហាវបានបោកបក់កាត់ផ្នែកខ្លះនៃភាគខាងលិច និងភាគខាងត្បូងសហរដ្ឋអាមេរិក បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងសម្បើម និងសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨នាក់នៅរដ្ឋចំនួនបីគឺរដ្ឋ Kentucky, Missouri និង រដ្ឋVirginia ។

តាមការកត់សម្គាល់ សហរដ្ឋអាមេរិកជួបប្រទះនឹងខ្យល់ព្យុះកំបុតត្បូងច្រើនជាងប្រទេសដទៃទៀតដែលមានប្រហែល១,២០០ដងក្នុងមួយឆ្នាំ ខណៈពេលដែលព្យុះប្រមូលផ្តុំកើតឡើងញឹកញាប់ជាប្រវត្តិសាស្ត្រនៅក្នុង «Tornado Alley» (Oklahoma, Kansas, និង Texas)។
ប៉ុន្តែការសិក្សាថ្មីៗ បានបង្ហាញពីការផ្លាស់ប្តូរទិសដៅរបស់ព្យុះកំបុតត្បូងដ៏សាហាវនេះឆ្ពោះទៅរកតំបន់ដែលមានប្រជាជនច្រើន និងព្រៃឈើនៅភាគខាងត្បូងវិញដែលកាន់តែបង្កើនហានិភ័យធ្ងន់ធ្ងរ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


