ជីវិតកម្សាន្ដ
លេចឮថា អ្នកច្នៃម៉ូដម្នាក់ជាអ្នកគាំទ្រ សាន់ឆាយ បានបដិសេធរចនាឈុតរៀបការឲ្យភរិយាក្រោយ របស់ Wang Xiaofei
អ្នកច្នៃម៉ូដជនជាតិចិនដ៏ល្បីម្នាក់ ឈ្មោះ Lan Yu តាមសេចក្ដីរាយការណ៍ថា នាងបានបដិសេធមិនរចនារ៉ូបសម្រាប់ Mandy Ma ជាភរិយាវ័យក្មេងរបស់អ្នកជំនួញចិន Wang Xiaofei ដែលធ្លាប់រៀបការជាមួយតារាសម្ដែង Barbie Hsu ឬសាន់ឆាយ។

យោងតាមកាសែត Dimsum Daily បានចុះផ្សាយថា Lan Yu ដែលត្រូវបានគេដាក់រហស្សនាមថា «The Queen of Couture Wedding Dresses» ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មានភាពល្បីល្បាញសម្រាប់ការរចនារ៉ូបសម្រាប់អតិថិជនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ព្រមទាំងតារាល្បីៗជួរមុខប្រចាំប្រទេស។ ប៉ុន្តែនាងបែរជាហ៊ានបដិសេធមិនរចនាឲ្យភរិយាអ្នកជំនួញត្រកូល Wang ព្រោះខ្លួនគឺជាអ្នកគាំទ្រសាន់ឆាយតាំងពីវ័យជំទង់មកម៉្លេះ។
អ្នករចនាវ័យ៣៩ ឆ្នាំរូបនេះ បានបង្កើតប្រវត្តិសាស្ត្រជាអ្នករចនាម៉ូដជនជាតិចិនដំបូងគេ ដែលបានអញ្ជើញឲ្យចូលរួមកម្មវិធីលំដាប់ពិភពលោក Paris Haute Couture Fashion Week កាលពីឆ្នាំ ២០១៤ ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅឯកម្មវិធី New York Fashion Week ក្នុងឆ្នាំ២០១៦ ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីលេចឭដំណឹងដែលអ្នកច្នៃម៉ូដល្បីប្រចាំប្រទេសចិនបដិសេធមិនរចនាឈុតអាពាហ៍ពិពាហ៍ឲ្យភរិយាវ័យក្មេងរបស់លោក Wang Xiaofei បានបង្កឲ្យមានកាជជែកដេញដោលគ្នានៅលើបណ្ដាញសង្គមចិនជាពិសេសនោះគឺ Weibo។
មនុស្សមួយចំនួនធំបានបញ្ចេញមតិថា ក្នុងនាមជាអ្នកច្នៃម៉ូដដ៏ល្បីរបស់សាធារណជន នាងមិនគួរយករឿងផ្ទាល់ខ្លួនមកឡូកឡំគ្នានោះទេ ខណៈអ្នកផ្សេងទៀតបាននិយាយដែរថា ពេលខ្លះនាងធ្វើបែបនេះគឺជារឿងត្រូវ នាងក៏មានសិទ្ធសម្រេចថាមិនចង់ធ្វើឲ្យអ្នកណាក៏បាន។ ម្យ៉ាងវិញទៀតអ្នករចនា Lan Yu ក៏មានចំណង់ចំណូលចិត្តលើតារាសម្ដែង Barbie Hsu ឬសាន់ឆាយ តាំងពីយូរយារណាស់មកហើយ។
អ្នកជំនួញ Wang Xiaofei និងអ្នកមានឥទ្ធិពល Mandy Ma បានប្រារព្ធពិធីមង្គលការរកាលពីថ្ងៃទី ១៧ ឧសភា នៅសណ្ឋាគារ Prince Jun’s Mansion Hotel ក្នុងទីក្រុងប៉េកាំង ដែលជាកន្លែងស្នាក់នៅក្នុងទីធ្លាបុរាណចិនដែលមានអាយុ ៤០០ ឆ្នាំ។ ពិធីនេះត្រូវបានគេពណ៌នាថា ជាការជួបជុំដ៏ស្និទ្ធស្នាលដែលមានតែក្រុមគ្រួសារ និងមិត្តភ័ក្តិជិតស្និទ្ធតែប៉ុណ្ណោះ។ ជាពិសេសកូនក្រមុំបានទទួលអំណោយដ៏ថ្លៃថ្លា ជាផ្នែកនៃថ្លៃបណ្ណាការអាពាហ៍ពិពាហ៍របស់នាងថែមទៀតផង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនប្រៀបធៀបមង្គលការ១៤ឆ្នាំ រវាងសាន់ឆាយនិងអតីតស្វាមី ខណៈភរិយាថ្មីអធិកអធមជាង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣៦ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


