Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេង​កើនបន្តិចពេលបញ្ចប់ការជួញដូរ ជុំំវិញកង្វល់ការចរចានុយក្លេអ៊ែរអ៊ីរ៉ង់

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ បានកើនឡើងបន្តិចពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ ​នៅពេលដែលតម្រូវការប្រេងក្នុងស្រុកអាមេរិកកើនឡើងមុនថ្ងៃបុណ្យជាតិចុងសប្ដាហ៍ រួមជាមួយដោយក្ដីបារម្ភអំពីការជាប់គាំងជាថ្មីនៃកិច្ចចរចានុយក្លេអ៊ែរចុងក្រោយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៣៤ សេន ឬ ០,៥៤ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៦៤,៧៨ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានបិទបញ្ចប់នៅតម្លៃ ៦១,៥៣ ដុល្លារ ដោយកើនឡើង ៣៣ សេន ឬ ០,៥៤ ភាគរយ។

ទិវារំឭកការចងចាំនៅថ្ងៃចន្ទ និងចុងសប្ដាហ៍នេះ គឺជាការចាប់ផ្ដើមនៃការធ្វើដំណើររដូវក្ដៅរបស់ប្រជាជនអាមេរិក​ ដែលជាធម្មតា ធ្វើឱ្យតម្រូវការប្រេងកើនឡើង។ កំណើនតម្លៃ ក៏បណ្ដាលមកពីកង្វល់ជុំវិញភាពមិនរលូននៃការចរចាស្ដារឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ ដែលបន្តរាំងស្ទះដល់លំហូរប្រេងអ៊ីរ៉ង់ចូលទីផ្សារអន្តរជាតិ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ កំណើនតម្លៃនៅមានកម្រិត ដោយកត្តាធំៗពីយ៉ាង។ កាលពីថ្ងៃសុក្រ លោក ត្រាំ បាន​គំរាមដំឡើងពន្ធ ៥០ ភាគរយ លើអឺរ៉ុបចាប់ពីថ្ងៃទី ១ មិថុនា ដោយនិយាយថា ប្លុកនេះពិបាកចរចាគ្នា។ ជាមួយគ្នានោះ ក៏មាន​ការព្រួយបារម្ភផងដែរ ជុំវិញការបង្កើនផលិតកម្មប្រេងរបស់អង្គការនៃប្រទេសនាំចេញប្រេងកាត ដែលធ្វើឱ្យការផ្គត់ផ្គង់កាន់តែច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ វិនាទី មុន

តម្លៃប្រេង​កើនបន្តិចពេលបញ្ចប់ការជួញដូរ ជុំំវិញកង្វល់ការចរចានុយក្លេអ៊ែរអ៊ីរ៉ង់

ជីវិតកម្សាន្ដ៤ នាទីutes មុន

លោក អ៉ឹម ជីវ៉ា ហួសចិត្តខ្លាំងក្រោយផ្សាយរឿងនាយ ភូ តែត្រូវក្រុមគ្រួសារប្រតិកម្ម

ជីវិតកម្សាន្ដ១៣ នាទីutes មុន

សឿ សុធារ៉ា ត្អូញទុក្ខលំបាកដែលរកបាយត្រឹម ៣ពេលមិនបាន ធ្វើឱ្យអតីតស្វាមី អាណិតនិងហៅឱ្យជួបជុំគ្នាវិញ

ព័ត៌មានជាតិ១៤ នាទីutes មុន

លោក ប៉ែន កុសល្យ ណែនាំក្រុមការងារចុះមូលដ្ឋានបន្តពង្រីកសមាជិក រក្សាសាមគ្គីភាពផ្ទៃក្នុង

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មន្ទីរបញ្ចកោណ ចេញ​មុខ​បញ្ជាក់​អំពី​របាយការណ៍​ពាក់ព័ន្ធ​នឹង​ការ​​ដកទ័ព​អាមេរិក​ពី​កូរ៉េ​ខាង​ត្បូង

Sokha Hotels

ព័ត៌មានពេញនិយម