Connect with us

កីឡា

សហព័ន្ធ​កីឡា​កាយវប្បកម្ម​កម្ពុជា​ រំលេច​សារសំខាន់​នៃ​ការ​យល់ដឹង​ពី​សារធាតុ​ ​Doping ក្នុង​អាជីព​កីឡា​

បានផុស

នៅ

តំណាង​សហព័ន្ធ​កីឡា​កាយវប្បកម្ម​កម្ពុជា​ ការ​យល់ដឹង​ឲ្យ​ច្បាស់​ពី​សារធាតុ​មហា​ឃាត់ (Doping) ​ក្នុង​កីឡា​គឺ​ជា​រឿង​​ចាំបាច់​បំផុត​ និង​ជា​ការ​ជៀសវាង​មិន​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រទេស​ជាតិ​នៅ​ពេល​ចូលរួម​ប្រកួត​អន្តរជាតិ​ផ្សេងៗ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​លើផេកសហព័ន្ធ

លោកស្រី អេមី សារីរ៉ុម ហម អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយវប្បកម្ម​បាន​ឲ្យ​ដឹង​ថា​ ក្នុង​នាម​សហព័ន្ធ​គឺ​យក​ចិត្ត​ទុកដាក់​ខ្លាំង​អំពី​ផ្នែក​សារធាតុ​ហាមឃាត់​ក្នុង​កីឡា (Doping) ចំពោះកីឡាករ​ កីឡាការិនី​ ដែល​កំពុង​ហ្វឹកហាត់​នា​ពេល​បច្ចុប្បន្ន​នេះ។​

រូបភាព​លើផេកសហព័ន្ធ

កន្លង​ទៅ​សហព័ន្ធ​បាន​អញ្ជើញ​អ្នក​ជំនាញ​ផ្នែក​សារធាតុ​ហាមឃាត់​ក្នុង​កីឡា (Doping) មកពីទីភ្នាក់ងារកម្ពុជាប្រឆាំងនឹងដូប៉ា (CADA) ដើម្បីបង្រៀនដល់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ថ្នាក់មូលដ្ឋានជំនាន់ទី២ និង៣។ កីឡាករ កីឡាការិនី ទាំង​​អស់​ត្រូវ​យល់ដឹង​ឲ្យ​កាន់​តែ​ច្បាស់​ដើម្បី​ជៀសវាង​ការ​ប្រើប្រាស់​ពី​សារធាតុ​ហាមឃាត់ក្នុងកីឡា (Doping) និងដឹងពីផលប៉ះពាល់ នៃប្រើប្រាស់សារធាតុទាំងនេះ។

លោកស្រី អេមី និងកីឡាករចេញទៅប្រកួតកន្លងទៅ

កីឡាករ-កីឡាការិនីទាំងអស់ក្នុងប្រទេសកម្ពុជាត្រូវតែគោរព និងដើរតាមច្បាប់ប្រឆាំងពីសារធាតុហាមឃាត់ក្នុងកីឡា (Doping) ពិភពលោក។​ ដូច្នេះហើយ​រាល់​ការ​ចេញ​ទៅ​ប្រកួត​នៅ​អន្តរជាតិ​ម្ដងៗ​សហព័ន្ធ​បាន​តាមដាន​ និង​ពិនិត្យ​ខ្លាំង​ពាក់ព័ន្ធ​ និង​ការ​ហ្វឹកហាត់​ក៏​ដូច​ជា​ប្រើប្រាស់​សារធាតុ​ផ្សេងៗទើប​អាច​ស្នើសុំ​ការ​អនុញ្ញាត​ត្រឹមត្រូវ​តាម​ច្បាប់​ ឬ​គោលការណ៍​របស់​ក្រសួង អប់រំ​ យុវជន​ និង​កីឡា​​បាន។​ ​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​កាយវប្បកម្ម​កម្ពុជា​ ជា​សហព័ន្ធ​កីឡា​ជាតិ​មួយ​ក្នុង​ចំណោម​សហព័ន្ធ​ជា​ច្រើន​ដែល​កំពុង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ក្រោម​ការ​គ្រប់គ្រង​ដោយ​ក្រសួង អប់រំ​ យុវជន​ និង​កីឡា​ រួម​ទាំង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)។​ កីឡា​កាយវប្បកម្ម​គឺ​ជា​កីឡា​មួយ​ដែល​ហ្វឹកហាត់​ផ្ដោត​លើ​សាច់ដុំ​រាងកាយ​ និង​ពេញ​និយម​ខ្លាំង​នៅ​អន្តរជាតិ។​ សហព័ន្ធ​កីឡា​ជាតិ​មួយ​នេះ​តែងតែ​បញ្ជូន​កីឡាករ កីឡា​ការិនី​របស់​ខ្លួន​ទៅ​ចូលរួម​ប្រកួត​ប្រជែង​ជា​ច្រើន​លើក​លើ​ឆាក​អន្តរជាតិ​៕​

រូបភាព​លើផេកសហព័ន្ធ

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទទួលអនិច្ចធម្ម ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សាដោយជរាពាធ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តសៀមរាប ហៅយុវជនម្នាក់ណែនាំអប់រំ ពាក់ព័ន្ធករណីយកឯកសណ្ឋានយោធាស្លៀក​រាំលេងបង្ហោះលើបណ្ដាញសង្គម

កីឡា៣ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

Sokha Hotels

ព័ត៌មានពេញនិយម