ព័ត៌មានអន្ដរជាតិ
ថៃ កើតបាតុភូត ព្យុះប្រមោយដំរីដ៏កម្រ
ព្យុះប្រមោយដំរីដ៏កម្រមួយបានបង្ហាញវត្តមាននៅក្បែរកោះ Khai Nok និង Khai Nai ដែលជាព្រំប្រទល់រវាងខេត្ត Phuket និង Phang Nga នៃប្រទេសថៃ ដោយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ថ្នាក់មន្ត្រីមូលដ្ឋានចេញការព្រមានឲ្យទេសចរនិងអ្នកនេសាទ ត្រូវប្រយ័ត្នខ្លួន។

តាមការចុះផ្សាយរបស់ Thaiger, បាតុភូតធម្មជាតិនេះកើតឡើងនៅព្រឹកថ្ងៃសុក្រទី៣០ខែឧសភាឆ្នាំ២០២៥ ដោយព្យុះវាយប្រហាររយៈពេល១០ទៅ១៥នាទី ជាមួយនឹងកម្លាំងដ៏ខ្លាំងលើផ្ទៃសមុទ្រ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីការខូចខាតឬមនុស្សរងរបួសអ្វីទេ ប៉ុន្តែអាជ្ញាធរបានចេញការព្រមានឲ្យគ្រប់គ្នាត្រូវប្រយ័ត្នខ្លួនជានិច្ច ព្រោះអាចមានលទ្ធភាពដែលព្យុះនេះនឹងកើតឡើងជាបន្តទៀត នាពេលខាងមុខ។
ដូច្នេះហើយ មន្ត្រីពាក់ព័ន្ធ បានសេចក្តីសេចក្តីណែនាំនិងអំពាវនាវឲ្យទេសចរឬអ្នកចេញទូក ត្រូវតាមដានព័ត៌មានអាកាសធាតុ និងកុំធ្វើដំណើរតាមផ្លូវទឹកឲ្យសោះ បើមើលទៅមេឃមិនស្រួល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាងកក ប្រឈមគ្រោះទឹកជំនន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


