ព័ត៌មានអន្ដរជាតិ
ស្ថាប័នជំនាញ៖ តម្លៃប្រេងអន្តរជាតិ អាចធ្លាក់ចុះក្រោម ៥០ ដុល្លារ/បារ៉ែល ឆ្នាំនេះ
ការវិភាគពីស្ថាប័នជំនាញផ្សេងៗ រួមទាំងក្រុមហ៊ុនទីផ្សារ S&P Global បានរំពឹងថា តម្លៃប្រេងឆៅអន្តរជាតិ អាចនឹងធ្លាក់ចុះក្រោម ៥០ ដុល្លារ/បារ៉ែល នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រតាមដានតម្លៃប្រេង Oil Price. Com កាលពីថ្ងៃអង្គារ។

កត្តាមួយដែលធ្វើឱ្យមានការព្យាករបែបនេះ គឺការធ្លាក់ចុះនៃកំណើនតម្រូវការ។ ថ្មីៗនេះទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានប៉ាន់ប្រមាណថា កំណើនតម្រូវការអាចនឹងនៅក្រោម ១ លានបារ៉ែល/ថ្ងៃ នៅឆ្នាំ ២០២៥ នេះ ដែលជាកម្រិតខ្សោយបំផុតចាប់តាំងការបិទខ្ទប់ក្នុងសម័យកូវីដ១៩។
ម្យ៉ាងវិញទៀត ការផ្គត់ផ្គង់គឺកើនឡើងគួរឱ្យកត់សម្គាល់ពីអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) ដែលកាលពីដើមឆ្នាំនេះ បានសម្រេចចិត្តចាប់ផ្តើមបង្កើនផលិតកម្មប្រេងឡើងវិញ ក្រោយពីបានកាត់បន្ថយផលិតកម្មអស់រយៈពេល ២ ឆ្នាំ ដើម្បីរក្សាតម្លៃឱ្យនៅខ្ពស់។
សម្រាប់និន្នាការបច្ចុប្បន្ន តម្លៃប្រេងត្រូវបានជួញដូរជាង ៦០ ដុល្លារ/បារ៉ែល ដោយឡើង និងចុះទៅតាមស្ថានការណ៍ប្រចាំថ្ងៃ ជាពិសេសពាក់ព័ន្ធនឹងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក ក៏ដូចជាសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន ដែលរួមបញ្ចូលទាំងការចរចារវាងប្រទេសទាំង២។
ជាធម្មតា សុទិដ្ឋិនិយមនៃការចរចាពាណិជ្ជកម្ម តែងធ្វើឱ្យតម្លៃប្រេងកើនឡើង ដោយសារតែវាកាត់បន្ថយហានិភ័យសេដ្ឋកិច្ច ហើយជំរុញកំណើនតម្រូវការប្រេង។ គេមើលឃើញថា តម្លៃប្រេងធ្លាក់ចុះខ្លាំងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសពន្ធគយបដិការកាលពីដើមខែមេសា ដែលបង្កក្ដីបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ដែលធ្វើឱ្យតម្រូវការប្រេងធ្លាក់ចុះខ្សោយ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


