ព័ត៌មានអន្ដរជាតិ
ទំនិញចិនហូរចូលទីផ្សារអាស៊ីអាគ្នេយ៍កាន់តែខ្លាំង ក្រោយ ត្រាំ ប្រកាសពន្ធ
ក្រុមហ៊ុនធនាគារវិនិយោគ Citigroup Incorporated បានឱ្យដឹងថា វៀតណាម ថៃ និងឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមប្រទេសនៅអាស៊ី ក៏ដូចជាអាស៊ីអាគ្នេយ៍ ដែលកត់ត្រាពីកំណើនយ៉ាងខ្លាំងនៃលំហូរទំនិញពីចិន ក្រោយពន្ធខ្ពស់របស់សហរដ្ឋអាមេរិកជំរុញពាណិជ្ជកម្មក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ប្រធានផ្នែកស្រាវជ្រាវសេដ្ឋកិច្ចរបស់ Citi លោក Johanna Chua បានសរសេរក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារថា ការជំរុញការនាំចេញរបស់ចិនទៅតំបន់អាស៊ីអាគ្នេយ៍ អាចជាសញ្ញានៃការបង្វែរពាណិជ្ជកម្ម ខណៈលំហូរទំនិញទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
Citi បាននិយាយថា ជំនន់នៃទំនិញរបស់ចិន ដែលជារឿយៗជាទំនិញថោកៗ អាចបង្កបញ្ហាប្រឈមដល់ប្រទេសទទួល និងសហគ្រាសក្នុងស្រុករបស់ពួកគេ។
តួយ៉ាង ឥណ្ឌូណេស៊ី បានមើលឃើញថា ការនាំចូលវាយនភណ្ឌពីចិននាពេលថ្មីៗនេះ បានឈានដល់កម្រិតខ្ពស់ប្រចាំខែថ្មី ដោយបន្ថែមសម្ពាធដល់វិស័យកាត់ដេរក្នុងស្រុក ដែលកំពុងជួបការលំបាក និងបានបញ្ឈប់កម្មកររាប់ពាន់នាក់រួចមកហើយនោះ។

ក្នុងពេលដំណាលគ្នានោះ តម្លៃនាំចេញសរុប និងតម្លៃនៃការនាំចេញវាយនភណ្ឌរបស់ចិន បានធ្លាក់ចុះចាប់តាំងពីដើមឆ្នាំ ២០២៣។ លើសពីនេះទៅទៀត ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ៣៥ ភាគរយ នៅខែឧសភា ចំពេលដែលប្រទេសទាំង២ធ្លាក់ចូលទៅក្នុងភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម ក្រោមគោលនយោបាយពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
យោងតាមក្រុមហ៊ុន Citi កំណើនលំហូរទំនិញចិនទៅអាស៊ីអាគ្នេយ៍ អាចជាសញ្ញាដែលថា ចិនបញ្ជូនទំនិញឆ្លងកាត់អាស៊ីអាគ្នេយ៍ ដើម្បីបញ្ចៀសការយកពន្ធខ្ពស់របស់សហរដ្ឋអាមេរិក។ ធនាគារដដែលបានកត់សម្គាល់ពីការពាក់ព័ន្ធគ្នាដ៏រឹងមាំ រវាងកំណើនការនាំចេញរបស់ចិនទៅអាស៊ីអាគ្នេយ៍ និងកំណើននៃការនាំចេញពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទៅកាន់សហរដ្ឋអាមេរិក ដែលទាំងនេះ ជាសញ្ញានៃ«ការដឹកជញ្ជូនឆ្លងកាត់»។
យ៉ាងណាមិញ គេមើលឃើញថា ការដឹកជញ្ជូនឆ្លងកាត់ គឺជាបញ្ហាសំខាន់មួយដែលសហរដ្ឋអាមេរិកលើកឡើងក្នុងកិច្ចចរចាពន្ធជាមួយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលរងពន្ធក្នុងអត្រាខ្ពស់ៗ ដូចជាថៃ និងវៀតណាម ជាដើម។ ជាថ្នូរមកវិញ ប្រទេសទាំងនេះ បានប្ដេជ្ញាដោះស្រាយបញ្ហា ដូចជាការរឹតបន្តឹងលើដើមកំណើនទំនិញជាដើម៕
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


