Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ប្រតិកម្ម​ខ្លាំង​​​លើ​៣ចំណុច​ ក្រោយ​ជប៉ុន​បង្កើត​ទី​ភ្នាក់​ងារស៊ើបការណ៍សម្ងាត់ជាតិ

បានផុស

នៅ

ប្រទេស​ចិនបានរិះគន់និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះ​ការ​បង្កើត​ទីភ្នាក់ងារស៊ើប​ការណ៍សម្ងាត់ជាតិ និងក្រុមប្រឹក្សាស៊ើបការណ៍​សម្ងាត់ជាតិថ្មី​មួយរបស់ប្រទេសជប៉ុន។

​សារព័ត៌មាន South China Morning Post បានចុះ​ផ្សាយ​ថា​ ប្រទេស​ចិន​បាន​ប្រតិកម្មលើ​​ប្រទេស​ជប៉ុន​រួមមាន​៖​

លោក វ៉ាង យី អ្នក​ការទូត​កំពូល​ចិន។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ក្តី​បារម្ភផ្នែកប្រវត្តិសាស្ត្រ៖ ក្រសួងការបរទេស​ចិនបានបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជប៉ុន​ បានដាក់មូលដ្ឋានគ្រឹះសម្រាប់​យោធានិយម និងសង្គ្រាមឈ្លានពានរបស់​ជប៉ុនតាមប្រវត្តិសាស្ត្រ។ ទីក្រុងប៉េកាំងបាន​ជំរុញឱ្យមេដឹកនាំជប៉ុន​រៀនសូត្រពីប្រវត្តិសាស្ត្រ​ជាជាងជំរុញឱ្យមានយោធានិយមថ្មី។

២. ការព្រមាន​សន្តិសុខជាតិ៖ ក្រសួង​សន្តិសុខ​រដ្ឋចិនបាន​សន្យាថា​នឹង​បង្ក្រាបចារកម្ម និងការជ្រៀតចូល ដោយ​ចោទប្រកាន់ចារកម្មជប៉ុនពី​បទលួចអាថ៌កំបាំង​រដ្ឋ និងរៀបចំផែនការប្រឆាំង​នឹងប្រទេសចិន។ ការណ៍​នេះបាននាំឱ្យមានការចាប់​ខ្លួន និងការកាត់ទោសពល​រដ្ឋជប៉ុន​នៅក្នុងប្រទេស​ចិន ដែល​បានធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងការទូតទ្វេភាគីមានភាពរង្គោះរង្គើ​យ៉ាងខ្លាំង។

៣. ការសង​សឹក៖ ដើម្បីឆ្លើយតបទៅនឹងការកសាង​វិស័យការពារជាតិ ​និង​ចារកម្មកាន់តែទូលំទូលាយរបស់​ទីក្រុងតូក្យូ ទីក្រុងប៉េកាំងបាន​ដាក់​វិទ្យាស្ថានស្រាវជ្រាវ និងអង្គការការពារជាតិជប៉ុន​ទៅក្នុងបញ្ជីខ្មៅ​នាំចេញ ហើយធ្វើប្រតិបត្តិការប្រឆាំង​ចារកម្ម ដើម្បីទប់ស្កាត់ការប្រមូល​ព័ត៌មានស៊ើបការណ៍សម្ងាត់​ប្រទេស​នេះ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម