Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងហក់ឡើងជាង ៧% ពេលបិទការជួញដូរ ជុំវិញជម្លោះមជ្ឈិមបូព៌ា

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ ហក់ឡើងជាង ៧ ភាគរយ ពេលបិទបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍កាលពីថ្ងៃសុក្រ ដោយសារតែការវាយប្រហារតាមអាកាសដាក់គ្នាទៅវិញទៅមករវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបង្កក្ដីបារម្ភពីការរំខានផ្នែកផ្គត់ផ្គង់ប្រេងកាតចេញពីតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានបិទការជួញដូរនៅតម្លៃ ៧៤,២៣ ដុល្លារ/បារ៉ែល ដោយ​កើនឡើង ៤,៨៧ ដុល្លារ ឬ ៧,០២ ភាគរយ។ ក្នុងការជួញដូរថ្ងៃសុក្រដដែល តម្លៃប្រេងនេះបាន​ហក់ឡើងដល់ ១៣ ភាគរយ ដល់កម្រិតខ្ពស់បំផុតប្រចាំថ្ងៃ ៧៨,៥០ ដុល្លារ/បារ៉ែល។ ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេង Brent បាន​កើនឡើង ១២,៥ ភាគរយ។

ចំណែកឯប្រេងឆៅអាមេរិក ម៉ាក​ West Texas Intermediate (WTI) វិញ បាន​បិទការជួញដូរនៅតម្លៃ ៧២,៩៨ ដុល្លារ/បារ៉ែល កើនឡើង ៤,៩៤ ដុល្លារ ឬ ៧,៦២ ភាគរយ។ ក្នុងកម្រិតខ្ពស់បំផុតប្រចាំថ្ងៃសុក្រ តម្លៃប្រេងនេះបាន​ហក់ឡើងលើសពី ១៤ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៧,៦២ ដុល្លារ/បារ៉ែល។ ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃ WTI បា​ន​កើនឡើង ១៣ ភាគរយ។

កំណើនតម្លៃនេះ កើតឡើងក្រោយអ៊ីស្រាអែលវាយប្រហារលើហេដ្ឋរចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ឆ្លើយតបវិញដោយការវាយប្រហារតាមអាកាសលើក្រុងតែវអាវីវរបស់អ៊ីស្រាអែល ដែលធ្វើឱ្យជម្លោះមជ្ឈិមបូព៌ា ដែលជាប្រភព​ប្រេងដ៏សំខាន់របស់ពិភព​លោក ហក់ឡើងកម្ដៅជាថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ វិនាទី មុន

តម្លៃប្រេងហក់ឡើងជាង ៧% ពេលបិទការជួញដូរ ជុំវិញជម្លោះមជ្ឈិមបូព៌ា

សន្តិសុខសង្គម៩ នាទីutes មុន

តុលាការចេញដីកាបញ្ជាឱ្យស្ត្រីម្នាក់ចូលខ្លួន ករណីឆបោក និងរំលោភលើសេចក្ដីទុកចិត្ត លើជនរងគ្រោះច្រើននាក់ សរុបទឹកប្រាក់រាប់ម៉ឺនដុល្លារ

ព័ត៌មានជាតិ២៤ នាទីutes មុន

ខេត្ត​ចំនួន ៣ របស់​កម្ពុជា​ជាប់​ជាមួយ​​ថៃ មាន​ប្រជាជន​រស់នៅ​តិច​​ជាង​គេ​​​ សរុប​មិន​ដល់ ១ លាន​នាក់

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

មកស្គាល់មេទ័ពនិងមន្ត្រីកំពូលៗរបស់អ៊ីរ៉ង់ ដែលស្លាប់ក្រោមដៃ អ៊ីស្រាអែល ត្រឹមមួយប៉ប្រិចភ្នែក

កីឡា៤៩ នាទីutes មុន

ស្រាយចម្ងល់រឿងជប៉ុនអវត្តមាន Nishida, Takahashi, Ishikawa ក្នុងពាន FIVB Nations League

Sokha Hotels

ព័ត៌មានពេញនិយម