Connect with us

សេដ្ឋកិច្ច

ជើងហោះហើរកម្ពុជា-ថៃ បន្តដំណើរការ ទោះបិទព្រំដែនគោក

បានផុស

នៅ

ជើងហោះហើរកម្ពុជា-ថៃ បន្តដំណើរការ ដែលមានកំណើនជាងសប្ដាហ៍មុន ដោយមិនមានការបិទជើងហោះហើរនោះទេ។ នេះបើតាមលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ថ្លែងប្រាប់កម្ពុជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សិរីវុត្ថា ប្រាប់ថា៖ «កម្មវិធីហោះហើរ ជើងហោះហើរអត់មានផ្លាស់ប្ដូរទេ ចំនួនភ្ញៀវមានការកើនឡើងច្រើន​ជាងសប្ដាហ៍មុន»។

ជើងហោះហើរវាងភ្នំពេញ-បាងកក មានជើងហោះចំនួន ៧៨ជើងក្នុង១សប្តាហ៍ ធ្វើប្រតិបត្តិការហោះហើរដោយក្រុមហ៊ុ នអាកាសចរណ៍ចំនួន ៩ក្រុមហ៊ុន (ក្រុមហ៊ុនក្នុងស្រុក៣) ខណៈការហោះហើររវាងសៀមរាប-បាងកកមាន ៣៨ជើងក្នុង១សប្តាហ៍ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣ មាន Bangkok Airways, Thai Air Asia and Emirates។

យោងតាមអាកាសចរស៊ីវិល គិតចាប់ពីខែមករា ដល់ខែ ឧសភា ឆ្នាំ ២០២៥ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលចំនួនជាង ៣ លាននាក់ (៣០៤២៥៤៨) កើន ១៨% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ក្នុងនោះជើងហោះហើរចេញ-ចូល មានជាង ២ ម៉ឺន ៧ ពាន់ជើង កើនឡើង ១៤%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម