សន្តិសុខសង្គម
Update៖ ករណីផ្ទុះឆេះទូកុងតឺន័រក្នុងផែស្ងួត ហុង ឡេងហួរ ឆេះរថយន្ត៥គ្រឿង
ករណីផ្ទុះឆេះទូកុងតឺន័រក្នុងផែស្ងួត ហុង ឡេងហួរ ក្នុងភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល បានបណ្ដាលឲ្យឆេះខូចខាតរថយន្ដនៅក្នុងទូកុងតឺន័រចំនួន៥គ្រឿង តែក្នុងករណីនេះមិនមានអ្នករងរបួសនោះទេ។ តាមព័ត៌មាន រថយន្ដដែលត្រូវអណ្ដាលភ្លើងឆេះ ជាប្រភេទរថយន្ដព្រូស មួយទូកុងតឺន័រមានរថយន្ដសរុប៥គ្រឿងត្រូវឆេះអស់ទាំងស្រុង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានលឺសំឡេងផ្ទុះលាន់ដូចរន្ទះ ដោយសំបកទូកុងតឺន័រហោះចេញពីផែធ្លាក់ចម្ងាយប្រហែលជាង១០០ម៉ែត្រ។ ភ្លាមនោះក៏កេីតជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតេម្ដង។ ក្រោយទទួលព័ត៌មានភ្លាម ក្រុមរថយន្តពន្លត់អគ្គិភ័យគ្រប់ស្ថាប័នពាក់ព័ន្ធបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងគ្រប់គ្រងបានទាំងស្រុង តែទោះបីយ៉ាងណាគេនៅមិនទាន់ដឹងពីមូលហេតុនៃការផ្ទុះឆេះនេះនៅឡើយទេ។

សូមជម្រាបថា ករណីផ្ទុះឆេះទូកុងតឺន័រនៅក្នុងផែស្ងួត ហុង ឡេងហុង នេះ បានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងផែស្ងួត ហុង ឡេងហួរ នៅចំណុចផែស្ងួត ហុង ឡេងហួរ ភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


