Connect with us

ព័ត៌មានជាតិ

ចុះពិនិត្យទីតាំងបញ្ចុះសពសាស​និក​ឥស្លាម ក្នុងករណីស្លាប់ដោយជំងឺកូវីដ-១៩

បានផុស

នៅ

អាជ្ញាធរខេត្តសៀម នៅថ្ងៃទី ៣១ ខែមីនានេះ បានចុះពិនិត្យទីតាំងដែលត្រូវ រៀបចំបញ្ចុះសពជូនសាសនិកឥស្លាមក្នុងខេត្ត ក្នុងករណីស្លាប់ដោយសារជំងឺកូវីដ១៩។

ការចុះពិនិត្យនេះ ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងមន្ត្រីសមាជិកក្រុមប្រឹក្សាខេត្តជាច្រើនទៀត។

ការចុះពិនិត្យនេះ ក្រុមការងារខេត្ត បានសហការជាមួយគណៈអ៊ីមាំខេត្តសៀមរាប សម្រេចយកទីតាំងមួយ ដែលធានាបាននូវសុវត្ថិភាព ស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងមន្ទីរ។

កន្លងមក រាជរដ្ឋាភិបាលបានសម្រេចថាប្រសិនបើមានករណី ស្លាប់ដោយសារជំងឺកូវីដ១៩ គឺត្រូវបូជាទាំងអស់។ ដោយមានការស្នើសុំពីសាសនិកឥស្លាមសុំបញ្ចុះសព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានអនុញ្ញាត ប៉ុន្តែត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម