ព័ត៌មានជាតិ
លោក លី ធុជ៖ ពេលជាតិជួបវិបត្តិធ្ងន់ធ្ងរ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ក្រោកឈរដើម្បី សង្រ្គោះ និងការពារ
នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៨ នៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប៧៤ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅក្រុងបាវិត លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ថ្លែងថា នៅពេលប្រទេសជាតិ និងប្រជាជនកម្ពុជា ជួបប្រទះវិបត្តិធ្ងន់ធ្ងរ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលក្រោកឈរ ដេីម្បីសង្រ្គោះ និងការពារ។

លោក លី ធុជ បន្តថា មានគណបក្សប្រជាជនកម្ពុជា ទើបជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាប្រសើរឡើង។ តាមលោក លី ធុជ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានរំដោះប្រទេស ជាតិ ចេញពីរបបប្រល័យពូជសាសន៍ និងបង្កើតនូវនយោបាយឈ្នះឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ សុខសន្តិភាពស្ថិរភាព និងការអភិវឌ្ឍ ជូនជាតិ និងប្រជាជនកម្ពុជាទូទាំងប្រទេសកម្ពុជា។

លោក ក៏បានលើកឡើងពីស្ថានការណ៍ថ្មីៗនេះ ក្នុងបរិបទនៃបញ្ហាព្រំដែនជាមួយប្រទេសថៃ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ពី បំណងទុច្ចរិត និងការឈ្លានពានរបស់ប្រទេសថៃ។

ក្នុងន័យនេះ លោក លី ធុជ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រ និងឈរនៅជាមួយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយវិធីសន្តិភាព តាមផ្លូវច្បាប់អន្តរជាតិ និងការចរចាដែលផ្អែកលើអត្ថប្រយោជន៍ជាតិ។
តាងនាមឱ្យប្រជាជនកម្ពុជាខេត្តស្វាយរៀង លោក លី ធុជ បានសម្តែងនូវការដឹងគុណ និងអរគុណចំពោះគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕
ដោយ៖ ភក្ដី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


