ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ កម្ពុជាមានកន្លែងពិសេសមួយក្នុងចំណោមមិត្តភ័ក្ដិនិងដៃគូប្រកបដោយទំនុកចិត្តរបស់យើង
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាលោក អាណាតូលី បូរ៉ូវីក បានលើកឡើងថាប្រទេសកម្ពុជាមានចំណុចពិសេសមួយក្នុងចំណោមមិត្តភ័ក្ដិរបស់រុស្ស៊ីគឺចំណងមិត្តភាពដ៏រឹងមាំ ការតភ្ជាប់ភាពជិតស្និទ្ធនៃប្រជាជនប្រទេសទាំងពីរ។

លើកឡើងក្នុងពិធីជប់លៀងទិវានៃប្រទេសរុស្ស៊ីកាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ លោក អាណាតូលី មានប្រសាសន៍ថា ៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងរុស្ស៊ីបានផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាព ការគោរព និងការជឿទុកចិត្តគ្នាដ៏រឹងមាំរវាងប្រទេសទាំងពីរ ទោះបីជាមានការសាកល្បងដោយពេលវេលា និងការប្រែប្រួលស្ថានភាពអន្តរជាតិក្ដី។ លោកបន្ថែមថាប្រជាជនរុស្ស៊ី និងកម្ពុជាបានភ្ជាប់ទំនាក់ទំនងដ៏ជិតស្និទ្ធតាមរយៈប្រវត្តិសាស្ត្រ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសំខាន់ៗ។
លោកថា៖ «យើងវាយតម្លៃខ្ពស់នូវអាកប្បកិរិយាប្រកបដោយការថែទាំរបស់ប្រជាជនកម្ពុជាចំពោះជំពូកនៃប្រវត្តិសាស្ត្ររួមរបស់យើង»។

ថ្លែងជាមួយមោទនភាពលោក អាណាតូលី ថារហូតមកដល់ពេលនេះមាននិស្សិតកម្ពុជាជាង ៨ ០០០នាក់បានទៅសិក្សានៅរុស្ស៊ី និងសូវៀត ហើយសព្វថ្ងៃនេះពួកគេបានកាន់តំណែងជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រនៅក្នុងប្រទេសកម្ពុជាទៀតផង។ លោកថារុស្ស៊ីនឹងបន្តពង្រឹងលទ្ធភាពអប់រំសម្រាប់យុវជនកម្ពុជាបន្ថែមទៀត។
អនុប្រធានទី១អាជ្ញាធរមីន ទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ក្នុងពិធីជប់លៀងនោះផងដែរថា ៧ទសវត្សរ៍មកនេះរុស្ស៊ី និងកម្ពុជា បានរក្សាជំនឿចិត្តជាមួយគ្នាដោយក្ដីគោរព និងទុកចិត្ត។ លោកថាជំនួយពីរុស្ស៊ីផ្ដល់ឱ្យកម្ពុជា នូវការអភិវឌ្ឍន៍ធនធានមនុស្សដ៏ច្រើនដែលជាកម្លាំងដ៏សំខាន់ក្នុងការរក្សាស្ថិរភាព និងការអភិវឌ្ឍន៍របស់ប្រទេសដូចបច្ចុប្បន្ន។
លោកថា៖ «គឺចិត្តសប្បុរសដែលធ្វើឱ្យប្រទេសមួយជឿជាក់លើប្រទេសមួយទៀត និងធ្វើការជាមួយគ្នា។ មិត្តភាពនេះនឹងបន្តរីកចម្រើនថែមទៀត»។

ប្រទេសរុស្ស៊ីដែលពីមុនជាសហភាពសូវៀតគឺជាអ្នកផ្ដល់ជំនួយដ៏សំខាន់មួយដល់កម្ពុជាក្រោយការដួលរលំទៅនៃរបបកម្ពុជាប្រជាធិបតេយ្យ។ សហភាពសូវៀតបានផ្ដល់ជំនួយដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញនៅពេលនោះ។
គិតមកដល់ពេលនេះទំនាក់ទំនងកម្ពុជា និងរុស្ស៊ី មានអាយុកាល៧០ឆ្នាំហើយបន្ទាប់ពីបានបង្កើតចំណងទំនាក់ទំនងការទូតកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


