សេដ្ឋកិច្ច
ទិន្នផលដូងក្រអូប រំពឹងថាឆ្នាំនេះ នឹងមានកំណើនខ្ពស់ ខណៈអាកាសធាតុអំណោយផលល្អ
កសិករដាំដូងក្រអូប ស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា ឆ្នាំនេះ ទិន្នផលដូងក្រអូបក្នុងចម្ការរបស់គាត់នឹងទទួលបានទិន្នផលខ្ពស់ ខណៈអាកាសធាតុអំណោយផលល្អ។

កញ្ញា កេង សុចិន្តា ជាម្ចាស់កសិដ្ឋានដាំដូងក្រអូប «Darling Farm»បានប្រាប់ កម្ពុជាថ្មី រដូវកាលថ្មីនេះ កញ្ញារំពឹងថាទិន្នផលដូងក្រអូបក្នុងចម្ការរបស់កញ្ញា នឹងទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុន ខណៈអាកាសធាតុអំណោយផលល្អ ពីព្រោះសម្បូរទៅដោយទឹកភ្លៀង រួមផ្សំជាមួយការថែទាំដាក់ជីបានដិតដល់។

ម្ចាស់កសិដ្ឋានរូបនេះ បានឱ្យដឹងដែរថា កាលពីឆ្នាំ២០២៤កន្លងទៅ អាកាសធាតុមិនសូវអំណោយផលល្អ ទិន្នផលដូងក្រអូបរបស់កញ្ញា អាចប្រមូលផលបានត្រឹមតែ ៥ម៉ឺនផ្លែ តែប៉ុណ្ណោះ។ ចំពោះតម្លៃវិញ ដូងក្រអូបស្រស់ អាចលក់ទៅកាន់ទីផ្សារបានចាប់ពី ២០០០រៀល ទៅ ២៥០០រៀល ក្នុងមួយផ្លែ។ ចំណែកឯដូងកែច្នៃ អាចមានតម្លៃថ្លៃជាងនេះបន្តិច។
យ៉ាងណាមិញ កញ្ញា កេង សុចិន្តា បញ្ជាក់ថា ចំពោះទីផ្សារលក់ចេញវិញ ដូងក្រអូបរបស់កញ្ញា ត្រឹមតែអាចផ្គត់ផ្គង់បានតែផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងសៀមរាបតែប៉ុណ្ណោះ ខណៈតម្រូវការដូងក្រអូបជារៀងរាល់ថ្ងៃហាក់មានតម្រូវការខ្ពស់ ប៉ុន្តែការផ្គត់ផ្គង់វិញនៅមានចំនួនកំណត់នៅឡើយ។



កសិដ្ឋានដាំដូងក្រអូប «Darling Farm» ជាកសិដ្ឋានមួយ ដែលស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង។ បច្ចុប្បន្នកសិដ្ឋានមានផ្ទៃដីដាំដូងក្រអូបសរុបប្រមាណជាង៥ហិកតា និងអាចផ្គត់ផ្គង់ដូងស្រស់ទៅកាន់ទីផ្សារបានចន្លោះពី ៧០០០ផ្លែ ទៅ៨០០០ផ្លែ ក្នុងមួយខែ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ