ព័ត៌មានអន្ដរជាតិ
ថៃ គ្រោងលុបចោលច្បាប់កាស៊ីណូស្របច្បាប់ ក្រោយវិបត្តិនយោបាយធ្ងន់ធ្ងរ
រដ្ឋាភិបាលថៃគ្រោងនឹងលុបចោលច្បាប់ស្ដីពី «កាស៊ីណូស្របច្បាប់» ក្រោយមានការប្រឆាំងខ្លាំងៗពីសាធារណៈ និងវិបត្តិនយោបាយធ្ងន់ធ្ងរ ដែលបន្ថយការគាំទ្រលើច្បាប់ដ៏ចម្រូងចម្រាស់មួយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ប្រមុខរដ្ឋាភិបាលថៃ លោក Visuth Chainaroon បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទនេះថា ដើមឡើយ «ច្បាប់ស្ដីពីកន្លែងកម្សាន្ត» ដែលរាប់បញ្ជូលទាំងការដាក់កាស៊ីណូឱ្យស្របច្បាប់នៅកន្លែងកម្សាន្ត គ្រោងនឹងលើកទៅពិភាក្សាគ្នានៅថ្ងៃពុធ ប៉ុន្តែផ្ទុយទៅវិញ សំណើលុបវាចោល នឹងធ្វើឡើងជំនួសវិញ។
កន្លងមក រដ្ឋាភិបាលថៃបានឱ្យដឹងថា ខ្លួននឹងពន្យារពេលការដាក់ឱ្យប្រើប្រាស់ច្បាប់កាស៊ីណូដដែល ដោយនិយាយថា ខ្លួនត្រូវការពេលវេលាបន្ថែមទៀតដើម្បីសុំមតិយោបល់ពីសាធារណជន និងដោះស្រាយកង្វល់អំពីបញ្ហាល្បែងស៊ីសង និងការលាងលុយកខ្វក់។
យ៉ាងណាមិញ ព័ត៌មានចុងក្រោយនេះរាយការណ៍ឡើយ បន្ទាប់ពីថៃធ្លាក់ទៅក្នុងវិបត្តិនយោបាយធ្ងន់ធ្ងរ ក្រោយគណបក្ស Bhumjaithai ដកខ្លួនពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ ខណៈលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ត្រូវបានតុលាការធម្មនុញ្ញថៃព្យួរតំណែងពាក់ព័ន្ធការបែកធ្លាយសម្លេងសន្ទនាជាមួយសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ បញ្ហាទាំងនេះ កំពុងធ្វើឱ្យប៉ះពាល់ដល់សម្លេងគាំទ្រច្បាប់កាស៊ីណូ ដែលត្រូវការគាំទ្រភាគច្រើនពីសភា មុនពេលអនុម័ត។
កន្លងមក រដ្ឋាភិបាលថៃបានទទូចថា ការដាក់កាស៊ីណូឱ្យនៅស្របច្បាប់ គឺផែនការមួយដើម្បីជំរុញវិស័យទេសចរណ៍របស់ថៃ ទាក់ទាញការវិនិយោគបរទេស និងបង្កើតការងារជាដើម ទោះបីរងការរិះគន់ខ្លាំងក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


