ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការងារ៖ អ្វីដែលត្រូវបារម្ភគឺកង្វះកម្លាំងពលកម្មសម្រាប់រោងចក្រសហគ្រាស
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា អ្វីដែលកម្ពុជាត្រូវបារម្ភ គឺកង្វះកម្លាំងពលកម្មសម្រាប់រោងចក្រសហគ្រាសដែលកំពុងដំណើរការ និងគ្រោងដំណើរការរាប់រយបន្ថែមទៀត។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានកំណត់អត្រាពន្ធនាំចូលពីកម្ពុជា ៣៦%។

លោកបន្តថា អត្រាពន្ធរបស់អាម៉េរិកនេះ គឺជារឿងសកល ដែលមិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជានោះឡើយ ពោលគឺ ឡាវជាប់អត្រាពន្ធ ៤0% មីយ៉ាន់ម៉ា ៤0% ថៃ ៣៦% បង់ក្លាដែស ៣៥% ឥណ្ឌូនេស៊ី ៣២% និងកម្ពុជា ៣៦%។ សម្រាប់កម្ពុជា ក្រោយពីការចរចាពន្ធ កម្ពុជាទទួលបានការកាត់បន្ថយពន្ធច្រើនជាងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីពី ៤៩%មកត្រឹម ៣៦%។

លោកកត់សម្គាល់ឃើញថា ពន្ធរបស់អាម៉េរិកនៅក្នុងអាណត្តិលោក ដូណាល់ ត្រាំ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ដែលមានរយៈពេលតែ ២ឆ្នាំទៀតប៉ុណ្ណោះ ព្រោះអាមេរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីដែលនឹងធ្វើឱ្យរោងចក្រសហគ្រាសនៅតែបន្តរកស៊ីក្នុងប្រទេសកម្ពុជា។ ចំណែកឯរោងចក្រធំៗវិញ គឺមានទីផ្សារទូទាំងពិភពលោក ដូចនេះពួកគេអាចបង្វែរទីផ្សារទៅកាន់ប្រទេសអឺរ៉ុប កាណាដា អូស្រ្តាលី ជប៉ុន អង់គ្លេស និងចិនជាដើម។ ប៉ុន្តែ រោងចក្រតូចៗដែលទទួលការបញ្ជាទិញបន្តច្រើនតង់គ្មានទីផ្សារច្បាស់លាស់នឹងបាត់បង់ការប្រកួតប្រជែង។

លោកថា “រោងចក្រខ្នាតអន្តរជាតិដូចជា H&M, GAP, PUMA និង NIKE ជាដើម នឹងមិនរើរោងចក្រពីប្រទេសកម្ពុជានោះទេ ព្រោះរោងចក្រធំៗទាំងនេះ មានទីផ្សារច្រើនក្រៅពីអាម៉េរិកដូចជា ទីផ្សារអឺរ៉ុប អង់គ្លេស ជប៉ុន ចិន កាណាដា និងអូស្ត្រាលីជាដើម”។ បន្ថែមពីនេះ ក្រៅពីកម្លាំងពលកម្មរបស់កម្ពុជាមានផលិតភាពខ្ពស់ វិនិយោគិនក៏ទទួលបាននូវការសម្រួលយ៉ាងល្អប្រសើរពីសំណាក់រដ្ឋាភិបាលកម្ពុជា ហើយសូម្បីក្រសួងការងារក៏បានកាត់បន្ថយសេវាជាច្រើនដើម្បីសម្រួលដល់វិនិយោគដែរ។

អ្នកនាំពាក្យរូបនេះ មើលឃើញថា ការរើរោងចក្រត្រូវចំណាយពេលយូរ និងមាននីតិវិធីស្មុគស្មាញ ត្រូវចុះបញ្ជី ទិញ/ជួលទីតាំងដី និងសំណង់ និងត្រូវសាងសង់ រៀបចំប្រព័ន្ធគ្រប់គ្រងក្នុងរោងចក្រ ហើយការរើសបុគ្គលិក និងការផ្តើមប្រតិបត្តិការគឺមិនអាចធ្វើឱ្យរោងចក្រធំៗជ្រើសរើសការរើចេញនោះឡើយ។

ក្រៅពីបញ្ហាពន្ធអាមេរិកចំនួន ៣៦% កម្ពុជាកំពុងរីករាយនឹងគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជាមានចំនួន ៣៧៣ ជាមួយនឹងទុនវិនិយោគ ៥,៨ ប៊ីលានដុល្លារអាម៉េរិក នឹងបង្កើតឱកាសការងារប្រមាណជាង ២៥ម៉ឺនកន្លែងជូនប្រជាពលរដ្ឋកម្ពុជា។ ត្រង់ចំណុចនេះ អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ការសម្រេចចិត្តរបស់វិនិយោគបរទេសដែលមានទាំងក្រុមហ៊ុនអាម៉េរិកផង ក៏បានដឹងពីពន្ធរបស់អាម៉េរិកដែរ ប៉ុន្តែនៅតែមកបោះទុនវិនិយោគ នោះមានន័យថា ពន្ធអាម៉េរិករយៈពេលខ្លីនេះ គឺប្រហែលជាមិនមែនជាការព្រួយបារម្ភធំដុំទេ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវ ដល់សង្គមស៊ីវិល សហជីព និងអ្នកនយោបាយមួយចំនួនតូច កុំប្រើប្រាស់លេស ការដំឡើងពន្ធរបស់អាម៉េរិកមកលើកម្ពុជា ជាឈ្នាន់នយោបាយ បំភិតបំភ័យកម្មករ និងពលរដ្ឋស្លូតត្រង់ ហើយគួរប្រកាន់យកប្រយោជន៍ជាតិដ៏ឧត្តុង្គឧត្តមជំនួសវិញ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា