Connect with us

ជីវិតកម្សាន្ដ

តារា​ម៉ូ​ដែល ប៊ី សុធា​រី ក្តៅ​ស្លឹក​ត្រចៀក​ ខណៈ​រង​ការ​រិះគន់​ថា​ដូច​ព្រាយ​បិសាច

បានផុស

នៅ

​តារា​បង្ហាញ​ម៉ូដ ប៊ី សុធា​រី បាន​សម្តែង​អារម្មណ៍​ហួសចិត្ត​ខ្លាំង ​ខណ​:​សុខៗ​ស្រាប់តែ​មានការ​រិះគន់​ដោយ​មិន​សំចៃមាត់​ថា ​នាង​ដូច​ព្រាយ​បិសាច​ទៅវិញ​។​

ប្រតិកម្ម​ចំពោះ​ការរិះគន់​នេះ ​តារា​ស្រី ប៊ី សុធា​រី បាន​លើកឡើងថា​ នាង​ចង់​អស់​សំណើ​ត​ខ្លាំង​ណាស់ ​ដែល​បុគ្គល​រូប​នោះមក​រិះគន់​ដោយ​មិន​ដឹងអី ហើយ​បែប​ទទឹងទិស​ដូច្នេះ​។​ នាង​រៀបរាប់ថា​ពេលដែល​អ្នក​តាំងខ្លួន​ជា​មនុស្ស​ចេះដឹង​ដើម្បី​ចង់បាន​ល្បី (page category សុទ្ធតែ Education)​តែ​ខ្លួន​ឯង​ភ្លេច​យក​អា​១​គីឡូ​២​ខាំ​នោះមក​ប្រើ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៊ី សុធា​រី បន្តទៀតថា ​សូម្បី​អក្សរ​ក៏​សរសេរ​មិនត្រូវ​ផង នៅ​តាំងខ្លួន​មក​អប់រំ​គេ​ទៀត ​បើ​អ្នកឯង​មិន​ពេញ​ចិត្ត​ទេ​ក៏​អូស​រំលង​ទៅ កុំ​ព្រៃ​តែឯង​ពេក​២០២១ ហើយ​បើ​មិនចេះ​បើក​ចិត្ត​ទេ ​កុំ​តាំងខ្លួន​ធ្វើជា​អ្នក​អប់​រំ​គេ​។ ​អូ៎​!​ភ្លេច​ទៅ​ថា​អ្នកឯង​មានតែ​អា​១​គីឡូ​២​ខាំ​នោះ​តែ​អត់​ចេះ​ប្រើ សំខាន់​ថា​ឯង​ដូច​ព្រាយ​បិសាច ទៅរក​ព្រាយ​បិសាច​ឯណា​បាន​ស្អាត​ប៉ុណ្ណឹង​។​​

សូមបញ្ជាក់ថា ​ប្រតិកម្ម​របស់ ប៊ី សុធា​រី ខាង​លើ​បន្ទាប់ពី​មានការ​រិះគន់ថា​ ដល់ពេល​តែង និង​ស្ទា​យ​ដល់​ថ្នាក់​ហ្នឹង​ពេក​ទៅ មើលទៅ​ឡើង​លែង​ដូច​មនុស្ស​ហើយ ​គឺ​មើលទៅ​បែរជា​ដូច​ព្រាយ​បីសាច​ទៅវិញ​៕

អត្ថបទ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម