ព័ត៌មានអន្ដរជាតិ
ក្រោយអាមេរិកប្រកាសផ្តល់ជំនួយវិញ, ហ្សេលេនស្គី គំរាមបាញ់ចូលជ្រៅក្នុងដីរុស្ស៊ី
គ្រាន់តែសហរដ្ឋអាមេរិកប្រកាសថា នឹងជួយជំនួយយោធាថ្មីបន្ថែមទៀតភ្លាម ស្រាប់តែប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី គំរាមបាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ីសាជាថ្មីតែម្តង។

កាលពីដើមសប្តាហ៍មុន មេដឹកនាំសេតវិមាន ដូណាល់ ត្រាំ ប្រកាសថា មន្ទីរបញ្ចកោណនឹងចាប់ផ្តើមការផ្តល់ជំនួយឡើងវិញទៅឲ្យទីក្រុងកៀវ ក្រោយផ្អាកប៉ុន្មានសប្តាហ៍។
មកដល់ថ្ងៃអាទិត្យទី១៣ខែកក្កដាឆ្នាំ២០២៥ លោក ហ្សេលេនស្គី បានបង្ហោះសារលើបណ្តាញសង្គម X ថា «កងកម្លាំងរបស់យើងនឹងបន្តបំផ្លាញអ្នកឈ្លានពាន ហើយធ្វើគ្រប់យ៉ាងដើម្បីនាំយកសង្រ្គាមចូលទឹកដីរុស្ស៊ី។ យើងកំពុងត្រៀមបើកការវាយប្រហាររយៈចម្ងាយឆ្ងាយថ្មីទៀត»។

ជុំវិញការវាយប្រហាររបស់អ៊ុយក្រែនចូលជ្រៅក្នុងដីរុស្ស៊ី, កាលពីខែមុន អ៊ុយក្រែនបានកំណត់គោលដៅលើអាកាសយានដ្ឋានយោធា ដោយបំផ្លាញយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រក្នុងតំបន់រុស្ស៊ីជាច្រើន។ ដ្រូននិងមីស៊ីលអ៊ុយក្រែន ក៏វាយប្រហារម្តងហើយម្តងទៀតផងដែរលើប្លុកផ្ទះល្វែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដទៃទៀត។
យោងតាមទីក្រុងមូស្គូ, អ៊ុយក្រែនជាអ្នកទទួលខុសត្រូវចំពោះហេតុការណ៍រថភ្លើងដឹកអ្នកដំណើររត់ធ្លាក់ផ្លូវកាលពីថ្ងៃទី៣១ខែមីនា ដែលបណ្តាលឲ្យមនុស្ស៧នាក់ស្លាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចារកម្មអ៊ុយក្រែន ប្រាប់ថា សព្វាវុធដែលរុស្ស៊ីប្រើធ្វើសង្គ្រាម៤០%មានប្រភពចេញពីកូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


