Connect with us

នយោបាយ

សម្ដេចតេជោភ្ញាក់ផ្អើល​ចំពោះ​ការ​ស្រង់មតិពី​ពលរដ្ឋថៃដែល​បង្ហាញ​ការ​ជឿលើ​សម្ដេច​ជាង​លោក​ថាក់ស៊ីន

បានផុស

នៅ

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ចំពោះ​លទ្ធផល​នៃ​ការ​ស្ទង់​មតិរបស់​ស្ថានីយ៍​ទូរទស្សន៍​លេខ៧​របស់​ថៃ​ដែល​បាន​បង្ហាញ​ថាពលរដ្ឋ​ថៃ​២៨%​ជឿ​លើ​សម្ដេច​ ខណៈ​មាន​តែ​៣%​ប៉ុណ្ណោះ​ដែល​ជឿ​លើ​លោក​ ថាក់ ស៊ីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​វីដេអូបកប្រែពី​ស្ថានីយ៍ទូរទស្សន៍​ថៃ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​សម្ដេច​នៅថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ២០២៥​នេះ ស្ថានីយ៍​ទូរទស្សន៍​ថៃ​បាន​ធ្វើការ​ស្ទង់​មតិ​លើ​ពលរដ្ឋ​ជិត​១ម៉ឺន​នាក់មុន​ពេល​ចេញ​លទ្ធផល​នេះ។

សម្ដេច​បាន​សរសេរថា៖ «លទ្ធផលនេះពិតជាធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមានប្រជាជនថៃជឿជាក់មកលើពាក្យសម្តីរបស់ ខ្ញុំ ជាងពាក្យសម្តី របស់ ថាក់ ស៊ីន»។

នៅ​ថ្ងៃនេះ​ដែរ​សម្ដេច​តេជោ​ក៏​បាន​បង្ហោះ​នូវវីដេអូនៃ​ការ​បកប្រែសម្ដី​របស់អតីតនាយករដ្ឋមន្ត្រីថៃ​លផល អាភីស៊ីត វេចាជីវ៉ាផងដែរ​ក្នុងពេល​ដែល​លោក​សម្ភាសន៍ជាមួយទូរទស្សន៍​ក្នុងស្រុក​ថៃ​មួយ​កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា ដែល​លោកអាភីស៊ីត បាននិយាយ​ថា «អ្វីដែល​សម្ដេច​បាន​និយាយ​ទាំង​អស់ពាក់ព័ន្ធនឹងលោក ថាក់ស៊ីន គឺ​ជា​ការ​ពិត»។

កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា សម្ដេច​តេជោ​ធ្លាប់ព្រមាន​ថាសម្ដេច​អាច​នឹង​និយាយ​ពី​រឿង​ដែល​សម្ដេច​បាន​ជួយ​លោក​ថាក់​ស៊ីន តាំងពី​ថៃ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​២០០៦ រហូត​ដល់​ឆ្នាំ​២០២៥។ សម្ដេច​តេជោថាសម្ដេច​បាន​ដឹង​រឿង​ទាំង​អស់របស់​លោក​ ថាក់ស៊ីន​ រាប់​ទាំងការ​ដករដ្ឋមន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង។ ហើយ​លោក​ថាក់​ស៊ីន គឺ​ជា​ជនជាតិ​ថៃ​ដែលបាន​ជួយ​ឱ្យ​​សម្ដេចក្ដាប់ស្ថានការណ៍ប្រទេសថៃ​បានច្បាស់។

សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានទំនាក់ទំនងរាប់អានគ្នាជាបងប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មកម៉្លេះ។ បន្ទាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុងឆ្នាំ២០០៦ លោក ថាក់ស៊ីន នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតែងតាំងជាទីប្រឹក្សាថែមទៀតផង។

ទោះជាយ៉ាង​មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារសម្ដេច​និងត្រកូលថាក់ស៊ីន ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទដោយមន្ត្រីកម្ពុជាណាមួយដែលមានកំហឹងចំពោះការប្រមាថពីសំណាក់អតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវជា​កូនរបស់លោកថាក់ស៊ីន លោកស្រី ផែថងថាន ថាសម្ដេចតេជោ និងសម្ដេចធិបតីថាគ្មានវិជ្ជាជីវះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មានប្រាប់អន្តរជាតិថា សម្ដេចតេជោ បានលើកកម្ពស់សេរីភាពសារព័ត៌មាន ជំរុញពហុភាគីនិយម ការកសាងសមត្ថភាពវិជ្ជាជីវៈ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នកជំនាញថៃព្រមាន​ពីការគំរាមកំហែងសេដ្ឋកិច្ច​ធំៗ​ បើការចរចាពន្ធ ត្រាំ បរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់ “សួនតេជោសន្តិភាព” ខេត្តបាត់ដំបង

សន្តិសុខសង្គម២ ម៉ោង មុន

ករណីហិង្សារវាងនាយប៉ុស្ដិ៍ចំបក់ និងពលរដ្ឋ កើតឡើងដោយសារការណែនាំរឿងចាក់ធុងបាស់រំពងសំឡេងរំខានអ្នកជិតខាង

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន ៥៧៧ ក្រុមហ៊ុន មានអាជ្ញាបណ្ណអាជីវកម្ម

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម