ព័ត៌មានជាតិ
ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង
ត្បូងឃ្មុំ ៖ រយៈពេលពីរថ្ងៃជាប់ៗគ្នា គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តត្បូងឃ្មុំ បានចុះអនុវត្តសកម្មភាពការងារ នៅកន្លែងផ្ទះជំងឺផ្តាសាយបក្សី ចំណុចភូមិបុស្សឫស្សី ឃុំដូនតី ស្រុកពញាក្រែក ។

លោក ស៊ីម ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា យើងបានដឹកនាំមន្ត្រីចុះអនុវត្តសកម្មភាពការងារនៅកន្លែងចំណុចខាងលើ ។ ក្នុងនោះ ជាលទ្ធផលកម្លាំងបានបាញ់ថ្នាំសម្លាប់មេរោគបានចំនួន២១ខ្នងផ្ទះ និងតាមដងផ្លូវ៦០០ម បានផ្សព្វផ្សាយពីរបៀបការពារជាជំងឺផ្តាសាយបក្សីបានចំនួន២០គ្រួសារ ។ បានបិទខិត្តប័ណ្ណផ្សព្វផ្សាយចំនួន២៥០ផ្ទាំង និងចែកថ្នាំសម្លាប់មេរោគចំនួន៤គ្រួសារ ។ កម្លាំងបានធ្វើការសម្ភាសន៍កសិករដែលធ្លាប់មានមាន់ឈឺចំនួន១១ គ្រួសារនិងយក វត្ថុវិភាគមាន់ឈឺចំនួន ២ក្បាល និងទាឈឺចំនួន១ក្បាលផងដែរ ។

ព្រមទាំងបានដុតកំទេចមាន់ចំនួន២១៤ក្បាល ទាចំនួន៣៨ ក្បាល ពងមាន់និងពងទាចំនួន១០ គ្រាប់ ។ ជាងនេះទៀត កម្លាំងនឹងបន្តការងារផ្សព្វផ្សាយតាមសាលារៀននិងក្នុងភូមិដែលកើតជំងឺ ។ បិទខិតប័ណ្ណតាមផ្លូវ និងតាមផ្ទះបន្តទៀត ធ្វើជីវសុវត្ថិភាពតាមក្នុងផ្ទះ និងដងផ្លូវក្នុងភូមិបន្ថែមទៀត។

លោក អនុប្រធានមន្ទីរបានឱ្យដឹងទៀតថា មន្ត្រីការិយាល័យ បានចុះត្រួតពិនិត្យនិងអូសត្រាលើផ្ទាំងសាច់ នៅទី សត្វឃាតដ្ឋាន នានាក្នុងខេត្តត្បូងឃ្មុំ ។ ទីសត្វឃាតដ្ឋានចំនួន៣ ក្នុងនោះមាន សត្វឃាតដ្ឋានក្រុមហ៊ុនស៊ីភី ស្រុកត្បូងឃ្មុំ និងសត្វឃាតដ្ឋានស្រុកតំបែរ ។ សត្វពិឃាតសរុបបានចំនួន៣២៦ ក្បាលស្មើនឹង ៦៥២ ផ្ទាំងសាច់ នាំចេញទៅលើទីផ្សារនានាក្នុងខេត្តត្បូងឃ្មុំ និងនាំ ចេញទៅលក់នៅខេត្ត ក្រចេះ កំពង់ចាម កំពង់ធំ កណ្តាល និងខេត្តស្វាយរៀង ។ ផលិតផលសត្វ ខូចគុណភាព(គ្រឿងក្នុង) ចំនួន៨៦ គីឡូក្រាម បានដកហូតនិងកំទេចចោលផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារឆ្លើយតបបន្ទាន់ជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្ត រួមនឹង មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរមូលដ្ឋានឃុំដូនតី បានចុះដល់ទីតាំងផ្ទះកុមារ ឈ្មោះ គា សុខកែវ ភេទប្រុស អាយុ ៦ ឆ្នាំ រស់នៅភូមិបុសឬស្សី ឃុំដូនតី ស្រុកពញាក្រែក បានឆ្លងជំងឺ ផ្តាសាយបក្សី (H5N1) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានរកឃើញដោយវិទ្យាស្ថាន ជាតិប៉ាស្ពឺ (NIPH) ៕
ដោយ ៖ សាន វិឡែម










-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


