Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ទទួលស្គាល់ថា ទាហានដែលខ្លួនសង្ស័យជាជនជាតិរុស្ស៊ី គឺពិតជាកីឡាករបាល់ទះកម្ពុជាមែន តែនឹងស៊ើបបន្ត

បានផុស

នៅ

ក្រោយចោទប្រកាន់យ៉ាងហួសចិត្តថា ទាហានស៊ីឈ្នួលរុស្ស៊ីមកជួយប្រយុទ្ធកម្ពុជាក្នុងជម្លោះព្រំដែននោះ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ Nattaphon Narkphanit ចេញមុខបញ្ជាក់ថា ខ្លួនគ្មានព័ស្តុតាទេ ប៉ុន្តែនឹងបើកការស៊ើបអង្កេតជាបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធទី៣០ខែកក្កដាឆ្នាំ២០២៥ លោក Nattaphon បានលើកឡើងពីលទ្ធផលនៃការស៊ើបអង្កេតបឋម ដែលបញ្ជាក់ថា រូបភាពទាហានកម្ពុជាដែលគេចែកចាយលើបណ្តាញសង្គមគឺជាកីឡាករបាល់ទះមែន ប៉ុន្តែមានការភាន់ច្រឡំថាជាជនបរទេសដោយសារមុខមាត់ស្រដៀងសាសន៍ដទៃ។

ដើម្បីឲ្យអស់ចម្ងល់ កម្ពុជាបានបកស្រាយយ៉ាងច្បាស់ឲ្យថៃឈប់ល្ងង់ថា ទាហានដែលថៃសង្ស័យនោះ គឺជា​កីឡាករ​បាល់ទះ​កម្ពុជាឈ្មោះ ឈាង ជីវែង។ រូបគេស្ថិត​ក្នុង​អង្គរក្ស ២ នាក់ ដែល​មានកាយ​សម្បទា​ខ្ពស់ ធំ និង​សម្បុរស​ ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​​ថៃ​ចាប់​អារម្មណ៍ និង​ចោទ​ថា​ជា​ទាហាន​រុស្ស៊ី​មក​​ជួយ​កម្ពុជា​ទៅ​វិញ។

កីឡាករ ឈាង ជីវែង ​ដែល​ធ្លាប់​ជាប់​ជម្រើស​ជាតិ​កម្ពុជា បាន​ឈ្នះ​ជើង​ឯក​លីគ​បាល់ទះ​កំពូល​កម្ពុជា «តេជោលីគ» ពីរ​លើក​ជាប់​គ្នា​ជា​មួយ​ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស នៅ​ឆ្នាំ ២០២៤ និង ២០២៥។ កីឡាករ​មាន​ការងារ​ជា​អង្គរក្ស​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​ដែល​ទៅ​ណា​ មក​ណា​ដែល​តែង​តែ​ទៅ​ជា​មួយ​ ​លោក  នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស។

កាល​ពី​ដើម ឆ្នាំ២០២៤ កីឡាករ ឈាង ជីវែង បាន​របួស​ក្រឡាច់ក-ជើងស្ដាំ​ដ៏រន្ធត់មួយនៅអំឡុងពេលរូបគេកំពុងបង្ហាញសមត្ថភាពយ៉ាងល្អក្នុងជំនួបក្លឹបបញ្ជាការដ្ឋានអង្គរក្ស ជាមួយក្លឹបបាល់ទះក្រសួងមហាផ្ទៃ ដណ្ដើមពានរង្វាន់​តេជោលីគឆ្នាំ២០២៤។ របួស​នោះ​បាន​ធ្វើ​ឲ្យ​រូប​គេ​ឃ្លាត​ឆ្ងាយ​ពី​ទី​លាន​បាល់ទះ​ និង​ព្យាបាល​ច្រើន​ខែ ប៉ុន្តែ​ឈាន​ចូល​តេជោលីគ ឆ្នាំ ២០២៥ រូប​គេ​បាន​ជា​សះ​ស្បើយ និង​អាច​លេង​កម្រិត​អាជីព​វិញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បណ្តាញ​ទំនាក់​ទំនង​សង្គម​ថៃ ចោទ កីឡាករ​បាល់ទះ ឈាង ជីវែង ជា​ទាហាន​រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម