ព័ត៌មានជាតិ
កូនឈើ៥ម៉ឺន៧ពាន់កូន ត្រៀមចែកជូនសាធារណជននៅខេត្តកោះកុងឥតគិតថ្លៃ
កោះកុង ៖ មន្ទីរបរិស្ថានខេត្តកោះកុង ត្រៀមកូនឈើ៥ម៉ឺន៧ពាន់កូន ចែកជូនសាធារណជនក្នុងខេត្តកោះកុង ដោយឥតគិតថ្លៃ រយៈពេល៥ថ្ងៃ នៅមន្ទីរបរិស្ថានខេត្ត និងនៅស្នាក់ការកណ្តាលឧទ្យានុរក្សឬស្សីជ្រុំថ្មបាំង។

ថ្លែងក្នុងយុទ្ធនាការ «ពន្លកបៃតង» ពិធីចែកកូនឈើដោយឥតគិតថ្លៃ រសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បង្ហាញថា ឆ្នាំ២០២៥នេះ ក្រុមមន្រ្តីមន្ទីរបានបន្តបណ្តុះកូនឈើចម្រុះបានជាង៥៧.២៨៩កូន ក្នុងនោះកូនត្នោត១៨.៣៤៧ដើម និងកូនកោងកាង១៦.៧១៤ដើម សម្រាប់ចែកជូនដោយឥតគិតថ្លៃដល់សាធារណជន។

លោកប្រធានមន្ទីរបរិស្ថានខេត្ត បានបន្តទៀតថា ឆ្នាំ២០២៤ មន្ទីរបានបណ្តុះកូនឈើចម្រុះចំនួន១២ម៉ឺនកូន ហើយចែកជូនដល់មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងវត្តអារ៉ាម ប្រជាពលរដ្ឋ និងគ្រឹះស្ថានរដ្ឋឯកជន ក្នុងគោលបំណងបង្កើនវិសាលក្នុងគម្របព្រៃឈើ លើកកម្ពស់និរន្តរភាពព្រៃ ទាក់ទាញភ្ញៀវទេសចរ និងសំដៅដល់ការប្រែក្លាយខេត្តជាខេត្តមានបរិស្ថានបៃតងល្អ ហើយធានាបានការរស់នៅប្រកបដោយចីរភាព។

ក្នុងនាមថ្នាក់ដឹកនាំមន្ទីរ លោក ហ៊ុន ម៉ារ៉ាឌី បានស្នើសុំដល់គ្រប់មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងសាធារណជនទូទាំងខេត្តកោះកុង មេត្តាចូលរួមដាំស្តារកូនឈើឡើងវិញ ជៀសវាងការកាប់បំផ្លាញ និងទន្រ្ទានយកដីរដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់។ យុទ្ធនាការចែកកូនឈើក្នុងខេត្តកោះកុង ធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ សីហា តទៅ។

រីឯលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏ជឿជាក់ថា ប្រជាពលរដ្ឋគ្រប់រូបក្នុងខេត្ត នឹងបន្តស្មារតីចូលរួមដាដុះកូនឈើជានិរន្តរភាពទៅថ្ងៃអនាគត។ ព្រោះថា អត្ថប្រយោជន៍ព្រៃឈើ វាបានលើកកម្ពស់សោភ័ណ្ឌភាពបរិស្ថានបៃតងខ្ចី និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដូច្នេះលោកស្រីអភិបាលខេត្ត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធបន្តដាំដុះកូនឈើឱ្យបានកាន់តែច្រើនបន្ថែមទៀត។

លោកស្រីអភិបាលខេត្ត មើលឃើញថា សន្ទុះនៃការមកទទួលយកកូនឈើទៅដាំក្នុងសហគមន៍ មានចំនួនច្រើនគួរឱ្យកត់សម្គាល់ពី១ឆ្នាំទៅ១ឆ្នាំ ប៉ុន្តែទោះយ៉ាងណា លោកស្រីជំរុញដល់ពលរដ្ឋបន្តចូលរួមថែរក្សាបរិស្ថានអនាម័យតាមរយៈការមិនបោះចោលសំរាមតាមទីសាធារណជន ដោយរក្សាឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ។
បច្ចុប្បន្ន រដ្ឋបាលខេត្តកោះកុងសហការជាមួយក្រសួងបរិស្ថាន ដើម្បីរកដីដែលមានទីតាំងសមស្របធ្វើទីលានចាក់សំរាមស្តង់ដារមួយ ហើយមានរយៈចម្ងាយពីលំនៅរបស់ពលរដ្ឋ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ







-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


