Connect with us

សន្តិសុខសង្គម

បណ្ឌិត យង់ ពៅ៖ ថៃពូកែសម្តែងណាស់ ខ្មែរកុំធ្វេសប្រហែស និងលង់ជឿឱ្យសោះ ទោះថៃនោះជានរណាក៏ដោយ

បានផុស

នៅ

អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា ថៃពូកែសម្តែងគ្រប់បែបយ៉ាង ដើម្បីចង់កេងចំណេញពីប្រទេសជិតខាង​ រួមទាំងកម្ពុជាផង ហេតុនេះ លោកផ្តាំទៅប្រជាជនខ្មែរ កុំធ្វេសប្រហែស លង់ជឿនឹងការសម្តែងរបស់ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកបណ្ឌិត តាមរយៈការសរសេរបង្ហោះលើហ្វេសប៊ុក នៅព្រឹកថ្ងៃតី១២ ខែសីហា ឆ្នាំ២០២៥ ស្របពេលដែលថៃបានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាច្រើនកុហកពិភពលោក លាក់បាំងការឈ្លានពានលើទឹកដីកម្ពុជា។ លោកបានសរសេរថា ថៃពូកែសម្តែងណាស់ សម្តែងគ្រប់បែបយ៉ាង មិនថាថៃខាងយោធា អ្នកនយោបាយ ខាងយោធា ខាងរដ្ឋាភិបាល ឬបញ្ញវន្តទេ ពោល គឺសម្តែងគ្រប់បែបយ៉ាងដើម្បីកេងចំណេញទឹកដីប្រទេសជិតខាង រួមទាំងកម្ពុជាផង។

លោកថា៖ “ដូច្នេះសូមកុំធ្វេសប្រហែស និងលង់ជឿឱ្យសោះ សៀម»ថៃ មួយណា ក៏ដូចមួយណាដែរ មិនថាអាវលឿង ឬអាវក្រហម ឬថៃបញ្ញវន្ត ឬថៃខាងវាំង ឬថៃខាងយោធា ឬថៃខាងរដ្ឋាភិបាលនោះទេ គឺជាថៃសម្ដែងទាំងអស់”។

ក្នុងសំណេរខាងលើ លោកបណ្ឌិត យង់ ពៅ បានផ្តាំទៅកូនខ្មែរគ្រប់រូបត្រូវចងចាំជាដាច់ខាត ត្រូវមានមនសិកាជាតិជាធំ និងមានបេះដូងស្មោះត្រង់ភ្ជាប់ជាមួយខួរក្បាល កុំស្មោះនឹងបរទេសក្បែរខាងទាំងឡាយដូចស្មោះនឹងឪពុកម្តាយខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម