ព័ត៌មានជាតិ
អ្នកវិភាគ ថា ការដែលថៃមិនលែងទាហានខ្មែរ១៨នាក់ ជាយុទ្ធសាស្ត្រដាក់គំនាបដើម្បីឈ្លានពានកម្ពុជា
ជាង២ខែហើយដែលថៃមិនព្រមប្រគល់ទាហានខ្មែរចំនួន១៨នាក់មកឱ្យកម្ពុជាវិញ។ខណៈរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រើគ្រប់យន្តការ ដើម្បីជំរុញឱ្យថៃដោះលែងទាហានទាំងនោះ ស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចមនុស្សធម៌។ ការអូសបន្លាយពេលរបស់ថៃមិនព្រមដោះលែងយោធិនកម្ពុជាមកវិញនេះ អ្នកវិភាគ ថា គឺជាយុទ្ធសាស្ត្រទុច្ចរិត ដើម្បីគាបសង្កត់កម្ពុជា ក្នុងចេតនាចង់ដោះដូរនឹងដែនអធិបតេយ្យរបស់កម្ពុជា។

អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោកបណ្ឌិត យង់ ពៅ បានបង្ហាញនូវការមើលឃើញអំពីហេតុផលនៅពីក្រោយខ្នង ដែលថៃបន្តឃុំខ្លួនកងកម្លាំងរបស់កម្ពុជា ដោយមិនព្រមបញ្ជូនអ្នកទាំងនោះត្រឡប់មកឱ្យកម្ពុជាវិញ។ បណ្ឌិត យង់ ពៅ បានថ្លែងប្រាប់កម្ពុជាថ្មី នៅថ្ងៃទី៣០ ខែកញ្ញានេះ ថា អ្វីដែលថៃចង់បានពិតប្រាកដនោះ គឺជាការដោះដូរនឹងថ្នូរចង់បាននូវដែនអធិបតេយ្យរបស់កម្ពុជាមួយចំនួន ដែលខ្លួនមានមហិច្ឆតាឈ្លានពានចង់បានពីកម្ពុជា។

យុទ្ធសាស្ត្ររបស់ថៃ តាមរយៈការចាប់បង្ខាំងកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយការអនុវត្តបទឈប់បាញ់នេះ ក៏ជាការរារាំងដល់កម្ពុជាកុំឱ្យយកបញ្ហាព្រំដែនដ៏ចម្រូងចម្រាស់ទៅប្ដឹងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ។ នេះជាការមើលឃើញរបស់បណ្ឌិត យង់ ពៅ ដោយលោក គូសបញ្ជាក់ថា ថៃចង់ឱ្យកម្ពុជាចរចារឿងព្រំដែនតែទ្វេភាគី ពោលគឺមិនត្រូវការភាគីទី៣ឡើយ។ ម្យ៉ាងទៀតនោះជាថ្នូរនឹងការដោះលែងទាហានកម្ពុជានោះ លោកបណ្ឌិត ថា ថៃចង់ឱ្យកម្ពុជាធ្វើតាមខ្លួននូវការប្រើប្រាស់ផែនទីជាឯកតោភាគីរបស់ថៃ។
អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ ចាត់ទុកយុទ្ធសាស្ត្ររបស់ថៃដែលកំពុងប្រើពេលនេះ ជាគំនិតនយោបាយទុច្ចរិតដែលលោក ហៅថា ជារដ្ឋពាល។ ជារដ្ឋពាល ពីព្រោះថៃលែងទទួលស្គាល់នូវច្បាប់អន្តរជាតិ ដោយហែកចោល និងជាន់ឈ្លីនូវធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងការជាន់ឈ្លីនូវការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ក៏ដូចជាប្រធានអាស៊ាន ដែលខិតខំប្រឹងប្រែងស្វែងរកបទឈប់បាញ់នេះ។ លោកបណ្ឌិត យង់ ពៅ បន្ថែមយ៉ាងដូច្នេះ។

មិនខុសគ្នានឹងការមើលឃើញរបស់លោកបណ្ឌិត យង់ ពៅ លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ បានលើកឡើងថា ប្រទេសថៃកំពុងលេងល្បែងនយោបាយ និងការទូតដោយមានការរៀបចំជាឈុតឆាកបោកប្រាស់សហគមន៍អន្តរជាតិ និងដាក់សម្ពាធលើកម្ពុជា តាមរយៈការរំលោភលើបទឈប់បាញ់ ហើយការឃុំខ្លួនទាហានខ្មែរទាំង១៨នាក់នោះ បានផ្តល់នូវអំណាចចរចារយៈពេលខ្លី និងការរក្សាលំនឹងនយោបាយក្នុងស្រុកថៃ។
បើតាមលោក ថុង ម៉េងដាវីត កងទ័ពថៃយល់ឃើញថា ការរិះគន់របស់អន្តរជាតិ គឺមិនមានអានុភាព និងសម្ពាធខ្លាំងដល់ប្រទេសខ្លួន និងមិនអាចមានតម្លៃខ្ពស់ដូចការរក្សាបានអំណាចនយោបាយថៃ ដែលខ្លួនកំពុងក្តោបពេញដៃនោះទេ។ ផ្ទុយទៅវិញ ថៃយល់ថា កម្ពុជាអាចប្រឈមមុខនឹងបញ្ហាកាន់តែខ្លាំងឡើងដោយសារតែការដាក់សម្ពាធពីប្រជាជន ដោយសារបញ្ហាព្រំដែនពេលនេះ។

អ្នកវិភាគរូបនេះ បន្តថា នៅពេលដែលមានអស្ថិរភាពនយោបាយថៃ កងទ័ពអាចប្រើភាពតានតឹងតាមព្រំដែន ដើម្បីជំរុញជាតិនិយម បង្វែរអារម្មណ៍ពីការបែកបាក់ផ្ទៃក្នុងនិងពង្រឹងអំណាច។ ក្នុងនោះយោធាថៃនឹងអាចប្រើប្រាស់កងទ័ពខ្មែរទាំង ១៨នាក់ ជាឧបករណ៍ចរចា ក្នុងការចរចាទឹកដី លក្ខខណ្ឌឈប់បាញ់ ឬសូម្បីតែសម្បទានពាណិជ្ជកម្ម និងការទូត។
វិភាគតាមទ្រឹស្តី Game Theory លោក ថុង ម៉េងដាវីត បញ្ជាក់ថា ថៃកំពុងជ្រើសរើសយុទ្ធសាស្ត្រដាក់គំនាបអំណាចដោយផ្តោតលើការ«ចាប់បង្ខាំងអ្នកទោសសង្រ្គាម» ដើម្បីចាប់បង្ខំឱ្យកម្ពុជារក្សាជំហរទន់ និងយល់ស្របតាមការទាមទាររបស់យោធាថៃ។

យោធិនទាំង១៨រូប ត្រូវបានយោធាថៃចាប់ខ្លួនដោយខុសច្បាប់ពីដែនដីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គឺប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយបទឈប់បាញ់ចូលជាធរមាន ដែលគិតត្រឹមថ្ងៃទី៣០ ខែកញ្ញានេះ គឺមានរយៈពេល៦៣ថ្ងៃហើយ។
ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចំពោះយោធិនទាំង១៨នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ គឺរាជរដ្ឋាភិបាលកម្ពុជាមិនដែលបំភ្លេចពួកគាត់ឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលនឹងខិតខំឱ្យអស់លទ្ធភាព ដើម្បីជំរុញឱ្យមានការដោះលែងពួកគាត់ត្រឡប់មកវិញនាពេលឆាប់ខាងមុខ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


