Connect with us

ព័ត៌មានជាតិ

កសិករនៅឃុំគោលាប់ នឹង​ងាកមកធ្វើស្រូវពូជខ្មែរ បើមានរោងម៉ាស៊ីនទិញ មានកុងត្រាច្បាស់លាស់

បានផុស

នៅ

លោក ឌឹម ប៊ុនធិ មេភូមិសំរឹទ្ធ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ បានឱ្យដឹងថា ប្រជាកសិករនៅឃុំគោលាប់ភាគច្រើន បាននឹងកំពុងធ្វើនិងប្រមូលផលស្រូវពូវប្រភេទ OM ៥៤៥១ ដោយសារពូជស្រូវប្រភេទនេះ ឆាប់បានប្រមូលផល ងាយលក់ និងមានឈ្មួញចាំទិញ។

លោកបន្តថា ប្រសិនបើមានការគាំទ្រច្រើន ហើយមានរោងម៉ាស៊ីនទិញមានកុងត្រាច្បាស់លាស់ នោះច្បាស់ណាស់ កសិករនៅឃុំគោលាប់ នឹងងាកទៅធ្វើស្រូវពូជខ្មែរវិញជាក់ជាមិនខាន ដូចជា ផ្ការំដួល សែនក្រអូប០១ និងចំប៉ីស៧០ ជាដើម ដែលជាស្រូវពូជយុទ្ធសាស្ត្រជាតិ តាមការណែនាំរបស់មន្ត្រីជំនាញរបស់ក្រសួងកសិកម្ម ក៏ដូចជា មន្ទីរកសិកម្មខេត្ត ដែលបានចុះមកណែនាំឱ្យកសិករងាកមកធ្វើស្រូវពូជខ្មែរវិញ គឺពួកគាត់សប្បាយចិត្តណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន កសិករ នៅភូមិសំរឹទ្ធ ឃុំគោលាប់ មួយផ្នែកបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ជន់លិច និងមួយផ្នែកទៀត បាននឹងកំពុងប្រមូលផល ហើយកសិករនៅភូមិសំរឹទ្ធ ភាគច្រើន គឺធ្វើស្រូវប្រភេទ OM ៥៤៥១។

ចំពោះពូជស្រូវខ្មែរ ពូជថ្មី ដូចជា ផ្ការំដួល សែនក្រអូប០១ និងចំប៉ីស៧០ ជាដើម នៅពុំទាន់មានកសិករ​ធ្វើ​នៅ​ឡើយទេ ប៉ុន្តែប្រសិនបើមានខាងឈ្មួញមកដាក់តម្លៃទីផ្សារពិតប្រាកដ ប្រជាកសិករអាចនឹងងាកមកធ្វើច្រើនចំពោះពូជស្រូវខ្មែរ សំខាន់​ពាក់ព័ន្ធនឹងអាយុកាលស្រូវចាប់ពី ៩០ថ្ងៃ ដល់ ៩៥ថ្ងៃ នោះពួកគាត់អាចធ្វើបាន ព្រោះប្រជាកសិករគិតថា ការធ្វើពូជស្រូវ OM ៥៤៥១ ទីផ្សារគឺពួកគាត់ពឹងលើស្រុកគេទាំងស្រុង បើគេមិនទិញមិនដឹងយកលក់ឱ្យទៅខាងណានោះទេ។ រីឯស្រូវពូជខ្មែរ ប្រសិនបើមានអ្នកគាំទ្រច្រើននោះ កសិករនឹងងាកមកធ្វើច្រើនគ្នាវិញ ។

លោក ឌឹម ប៊ុនធិ បាន​ឱ្យដឹងបន្តថា នៅពេលមានខាងមន្ត្រីជំនាញកសិកម្មខេត្ត ចុះមកពិនិត្យមើលដល់វាលស្រែផ្ទាល់ ក្នុងនាមលោកជាមេភូមិ និងប្រជាកសិករ គាត់អរណាស់ ដោយសារនៅពេលមានបញ្ហា មន្ត្រីចុះមកសួរនាំបែបនេះ កសិករអាចមានសំណូមពរ ហើយសង្ឃឹមថា នឹងមានដំណោះស្រាយទាន់ពេលវេលា ៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម