ព័ត៌មានជាតិ
លោក សាវិន ហ្វីលីព ប្រកាសត្រៀមចែកកង់ចំនួន២៣គ្រឿងដល់កុមារនៅភូមិគគីរធំ
ក្រៅតែលេចធ្លោ និងល្បីល្បាញតាមរយ:តួសម្តែងភាពយន្តខ្មែរជាច្រើន តារាសម្តែងលោក សាវិន ហ្វីលីព ក៏មានប្រជាប្រិយភាព និងទទួលបានការកោតសរសើរចំពោះសកម្មភាពជួយសង្គម និងកុមារនៅតាមបណ្តាសហគមនានាផងដែរ។
ជាក់ស្តែងកន្លងមកលោក សាវិន ហ្វីលីព ធ្លាប់បានជួយកុមារជាច្រើន នៅក្នុងទឹកដីប្រវត្តិសាស្ត្រអង្គរខេត្តសៀមរាប ដោយការចែកសម្ភារ:សិក្សា និងជីកអណ្តូងរាប់រយដើម្បីផ្តល់ជូនដល់គ្រួសារកុមារដែលជួបការលំបាក និងខ្វះខាតទាំងនោះ។

ដោយឡែកថ្មីៗនេះ តារាប្រុសល្បីឈ្មោះលោក សាវិន ហ្វីលីព បានឲ្យដឹងថា លោកបានត្រៀមរួចហើយក្នុងការចែកកង់ចំនួន២៣គ្រឿងដល់កុមារជួបការខ្វះខាត រស់នៅភូមិគគីរធំ នៃខេត្តកណ្តាល។ប៉ុន្តែដោយសារកូវីដ-១៩ មិនទាន់ស្ងប់ស្ងាត់ ទើបលើកពេលទៅក្រោយថ្ងៃចូលឆ្នាំខ្មែរវិញ។

លោក សាវិន ហ្វីលីព ក៏បានប្រកាសសូមជម្រាបជូនដំណឹងដល់ម្ចាស់អំណោយទាំងអស់ដែរថា ចំ ពោះការចែកកង់ដល់កុមារនៅភូមិគគីរធំទាំង២៣គ្រឿង នឹងធ្វើទ្បើងក្រោយថ្ងៃចូលឆ្នាំខ្មែរ។ លោកថាការលើកពេលនេះ ដោយសារកូវីដកំពុងរីករាលដាលខ្លាំង ដូច្នេះម្ចាស់អំណោយអាចចូលរួមជាមួយលោកបានដើម្បីជួបកុមារទាំងនោះដោយផ្ទាល់៕
អត្ថបទ ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


