KPT+
កំហុសក្នុងអាជីវកម្មក្មេងខ្ចី ជះឥទ្ធិពលដល់សហគ្រិនភាពដំបូង
យុវវ័យសម័យទំនើប ងាយនឹងមានទំនោរនិយមភាពជាសហគ្រិន លែងចង់វិលត្រឡប់ទៅជាបុគ្គលិកវិញ ទាំងដែលមិនមានបទពិសោធន៍និងមិនមានជំនាញទន់ដែលត្រូវការចាំបាច់ក្នុងការជួបមនុស្សគ្រប់ប្រភេទសិន មុនធ្វើថៅកែគួររៀនធ្វើកូនចៅ។
ខាងក្រោមនេះគឺជាកំហុសដែលសហគ្រិនក្មេងៗជាច្រើន តែងបង្កើតឡើងមកជារឿយៗ នៅពេលបើកដំណើរការអាជីវកម្មលើកដំបូង ៖
១. ចង់បានផលលឿនពេករហ័សពេក

យុវជនជាច្រើនបានសាងកំហុសមួយចំនួនក្នុងជីវិតរបស់ពួកគេ ហើយគិតថាជារឿងធម្មតា។ ដោយឡែក មានសហគ្រិនវ័យក្មេងខ្លះទៀត នៅតែទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីឪពុកម្ដាយនូវឡើយ។
ខណៈពេលរឿងដែលបានជំរុញពួកគេ គឺការចង់បានសេរីភាពដោយធ្វើជាចៅហ្វាយខ្លួនឯង អាចរស់នៅស្របតាមលក្ខខ័ណ្ឌផ្ទាល់ខ្លួន ឬឈប់សម្រាកតាមចិត្តចង់។
ជាលទ្ធផលសហគ្រិនទាំងនោះ ចង់ធ្វើអ្វីៗជាច្រើនក្នុងពេលតែមួយ ឲ្យជោគជ័យព្រមគ្នា ដោយមិនត្រៀមខ្លួនសម្រាប់ហានិភ័យថ្ងៃខាងមុខឡើយ។
២. គ្មានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុសូម្បីបន្តិចណា
គ្រប់គ្នាមានសុបិនផ្ទាល់ខ្លួន! ហើយគ្រួសារគឺមានឆន្ទៈជួយយើងឲ្យសម្រេចក្ដីសុបិនទាំងនោះ។ ប៉ុន្តែក្នុងពេលដែលសហគ្រិនតែងតែទទួលស្គាល់តម្លៃនៃការខិតខំរបស់ខ្លួន ហើយចំណាយពេលភាគច្រើនធ្វើការលើគម្រោង ដោយមិនបានគិតពីភាពបន្ទាន់នៃគ្រាអាសន្នណាមួយ នោះយើងខ្លួនឯងនឹងទទួលខុសត្រូវហិរញ្ញវត្ថុ ១០០% មិនខាន។
វាមានដំណាក់កាលជាច្រើននៅក្នុងជីវិត ដែលអាចផ្គត់ផ្គង់ហិរញ្ញវត្ថុដោយខ្លួនឯងបាន ប៉ុន្តែកន្លែងខ្លះ យើងមិនអាចឯករាជ្យទាំងស្រុងបានឡើយ។ ជាពិសេសក្នុងនាមជាមនុស្សដែលធ្វើការដោយខ្លួនឯង អាចប្រែក្លាយជាគ្រោះមហន្តរាយយ៉ាងឆាប់រហ័ស។
៣. មានក្ដីរំពឹងច្រើនក្នុងរយៈពេលខ្លី

នេះគឺជារឿងមួយដែលសហគ្រិនធ្វើខុសញឹកញាប់។ ពួកគេចូលចិត្តប៉ាន់ប្រមាណនូវរឿងដែលអាចសម្រេចបានក្នុងពេលដ៏ខ្លី ហើយមើលស្រាលការផ្លាស់ប្ដូរដែលអាចកើតមានក្នុងដ៏ពេលវែង។ ចង់ជោគជ័យលើអាជីវកម្មត្រូវកាត់បន្ថយការរំពឹងទុកពេលខ្លី ហើយបង្កើនការរំពឹងទុករយៈពេលវែងមកវិញ។
យើងមិនជឿថាខ្លួនឯងអាចក្លាយជាមហាសេដ្ឋីច្រើនលានផង មានអីទៅរំពឹងថាក្រុមហ៊ុននឹងទទួលបានផលចំណេញទៅ។
៤. ចង់បានជ្រុលហួសហេតុពេកមិនគិតពីសុខភាព
ជីវិតជាកន្លែងដែលគ្រប់គ្នាត្រូវយកចិត្តទុកដាក់ជាចម្បង។ សហគ្រិនខ្លះវក់នឹងការងារ ចំណាយពេលស្ទើរតែទាំងអស់នៅមុខកុំព្យូទ័រយួរដៃ រហូតមិនបានធ្វើអ្វីផ្សេងទៀតទាល់តែសោះ។ ឬផ្ដោតលើសមិទ្ធផលច្រើន និងមានទំនោរទៅរកការខំប្រឹងប្រែងខ្លាំងពេក ដើម្បីបង្កើនពេលវេលាធ្វើការឲ្យបានច្រើនបំផុត ក្នុងមួយថ្ងៃ។ ប៉ុន្តែនេះមិនមែនជាវិធីនៃការសម្រេចបាននូវលទ្ធផលល្អឡើយ។
រកពេលសម្រាកខ្លះ ដើម្បីរក្សាតុល្យភាពដែលមានសុខភាពល្អ ហើយអាចឲ្យយើងបង្កើនផលិតភាពការងារបានល្អ ជាងអ្នកដទៃថែមទៀត។
៥. មានមហិច្ឆតាស្រែកឃ្លានចំពោះរឿងដែលខ្លួនគិតថាត្រឹមត្រូវ

សហគ្រិនក្មេងខ្ចីភាគច្រើនវីវក់ស្រេកឃ្លាននឹងអាជីពថ្មី វាមិនខុសពីពាក្យចាស់ពោលថា ឃ្លានឆ្ងាញ់ស្រលាញ់ល្អឡើយ។ ពួកគេគិតថាខ្លួនឯងអាចសម្របខ្លួនទៅនឹងបរិស្ថានវប្បធម៌ថ្មី ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយកែប្រែជីវិតទាំងមូលឲ្យស្របតាមផែនការនេះ។ ប៉ុន្តែភាពហួសហេតុបែបនេះ នឹងនាំឲ្យមានគ្រោះមហន្តរាយដល់អាជីវកម្ម។
ពេលខ្លះរឿងដែលយើងមិនបានរំពឹងទុក អាចនឹងសោកស្ដាយជារៀងរហូត ដែលមិនបានចំណាយពេលគ្រប់គ្រាន់ជាមួយគ្រួសារ។ យើងមានទំនួលខុសត្រូវ នឹងភាពត្រឹមត្រូវលើតែអាយុរបស់យើងមួយមុខប៉ុណ្ណោះ។
ប្រសិនបើអ្នកជាសហគ្រិនដែលទើបដំណើរការដំបូងៗ គួរចៀសវាងនៅកំហុសឆ្គងខាងលើនេះ ហើយធ្វើឲ្យខ្លួនឯងមានតុល្យភាព ធ្វើការឆ្ពោះទៅរកសុបិនផ្ទាល់ខ្លួន ជាមួយនឹងការកសាងទំនាក់ទំនងប្រកបដោយអត្ថន័យតាំងពីវ័យក្មេង យើងនឹងមិនស្ដាយក្រោយ ឬគិតថាហួសហេតុពេកឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គុណវិបត្តិ ៣ យ៉ាងបញ្ជាក់ថាអ្នកមិនទាន់អាចចេញរកស៊ីបានទេ
ចុចអាន៖រៀនដោះស្រាយជាមួយជំពូកមនុស្សដែល «ពិបាកនិយាយស្ដាប់គ្នាបាន»
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២១ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


